ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការឧតុនិយមពិភពលោក៖សូចនាករបម្រែបម្រួលអាកាសធាតុជាច្រើនក្នុងឆ្នាំ ២០២៣បានបង្កើតកំណត់ត្រាថ្មី
2024-03-20 14:56:58cri
Share with:

«របាយការណ៍ស្តីពីស្ថានភាពអាកាសធាតុសកលឆ្នាំ ២០២៣» ដែលចេញផ្សាយដោយអង្គការឧតុនិយមពិភពលោកកាលពីថ្ងៃទី ១៩ ខែមីនាបានបង្ហាញថា  នៅឆ្នាំ ២០២៣ សូចនាករបម្រែបម្រួលអាកាសធាតុជាច្រើនបានបង្កើតកំណត់ត្រាថ្មី ដូចជា  កំហាប់នៃឧស្ម័នផ្ទះកញ្ចក់សកល សីតុកម្មណ្ហភាពលើផ្ទៃផែនដី កម្ដៅនិងអាស៊ីតមហាសមុទ្រ ការឡើងខ្ពស់នៃកម្រិតទឹកសមុទ្រទំហំ ផ្ទៃក្រឡានៃផ្ទាំងទឹកកកនៅមហាសមុទ្រអង់តាក់ទិក និងការរលាយផ្ទាំងទឹកកក ។ល។

របាយការណ៍បានចែងថា  ឆ្នាំ ២០២៣ គឺជាឆ្នាំមានសីតុណ្ហភាពក្តៅបំផុតចាប់ពីមាន កំណត់ត្រាមក។ សីតុណ្ហភាពជាមធ្យមនៅជិតផ្ទៃផែនដីលើពិភពលោកឡើងខ្ពស់ជាងកម្រិតមុនការធ្វើឧស្សាហូបនីយកម្មចំនួន ១.៤៥ អង្សាសេ (± ០.១២ អង្សាសេ)  ១០ឆ្នាំកន្លងទៅនេះ គឺជារយៈពេល១០ឆ្នាំដែលមានសីតុណ្ហភាពក្តៅបំផុតចាប់ពីមានកំណត់ត្រាមក។

 របាយការណ៍បានចែងថា សីតុណ្ហភាពជាមធ្យមលើផ្ទៃទឹកសមុទ្រពិភពលោកបានបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្រ្តជាបន្តបន្ទាប់ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣មក។ បច្ចុប្បន្ននេះ ផ្ទៃក្រឡានៃផ្ទាំងទឹកកកនៃមហាសមុទ្រអង់តាក់ទិកគឺទាបបំផុតគិតចាប់ពីមានកំណត់ត្រាមក ហើយផ្ទៃក្រឡានៃផ្ទាំងទឹកកកអតិបរមានៅចុងបញ្ចប់នៃរដូវរងាគឺតិចជាងកំណត់ត្រាទាបបំផុតកាលពីមុនចំនួន ១ លានគីឡូម៉ែត្រការ៉េ ៕


អ្នកបកប្រែ:孔思琦
ប្លុកពិសេស