ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិនចុះហត្ថលេខាលើអនុក្រឹត្យក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់"លក្ខន្តិកៈនៃការអនុវត្តច្បាប់ការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់នៃសាធារណរដ្ឋប្រជាមានិតចិន"
2024-03-20 15:44:04cri
Share with:


 

ពេលថ្មីៗនេះ លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានចុះហត្ថលេខាលើអនុក្រឹត្យក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់"លក្ខន្តិកៈនៃការអនុវត្តច្បាប់ការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់នៃសាធារណរដ្ឋប្រជាមានិតចិន"ដែលមាន ៧ ជំពូក និង៥៣ មាត្រា ហើយនឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៤។ លក្ខន្តិកៈនេះមានខ្លឹមសារសំខាន់ដូចខាងក្រោម៖

   ទីមួយគឺធ្វើឱ្យលម្អិតនិងបន្ថែមការកំណត់ពាក់ព័ន្ធកាតព្វកិច្ចរបស់អាជីវករ។   ទីពីរគឺធ្វើឱ្យមានសុក្រឹតភាពនូវបទប្បញ្ញត្តិទាក់ទងនឹងការប្រើប្រាស់លើបណ្តាញអ៊ីនធឺណិត។  ទីបីគឺពង្រឹងកាតព្វកិច្ចរបស់អាជីវករដែលទទួលប្រាក់ជាមុន។ ទី៤ ធ្វើឱ្យមានបទដ្ឋានចំពោះការទាមទារសំណងរបស់អតិថិជន។ ទី៥ បញ្ជាក់ច្បាស់ពីទំនួលខុសត្រូវលើការការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់របស់រដ្ឋាភិបាល។ លើសពីនេះ ក៏បានបញ្ជាក់ច្បាស់នូវសំណូមពរចំពោះការបំពេញតួនាទីរបស់សមាគមអ្នកប្រើប្រាស់ អធិប្បាយលម្អិតពីបទប្បញ្ញត្តិទាក់ទងនឹងការដោះស្រាយវិវាទនៃការប្រើប្រាស់ និងកំណត់ពីទំនួលខុសត្រូវផ្នែកច្បាប់ចំពោះជនប្រព្រឹត្តិខុសច្បាប់។

អ្នកបកប្រែ:马小青
ប្លុកពិសេស