ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញទៅទស្សនកិច្ចនៅខេត្ត Hunan ចំនួន ៤ ដង ដើម្បីត្រួតពិនិត្យការងារក្រៅពីនេះក៏បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះពិភាក្សារបស់ប្រតិភូខេត្ត Hunan ក្នុងសម័យប្រជុំលើកទី ៤នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២។ទាំងអស់នេះបានបង្ហាញថា លោកតែងតែយកចិត្តទុកដាក់ចំពោះកំណែទម្រង់និងការអភិវឌ្ឍរបស់ខេត្តHunan ។
ខែវិច្ឆិកា ឆ្នាំ ២០១៣ លោក Xi Jinping បានអញ្ជើញមកដល់ភូមិ Shibadong ដើម្បីសិក្សាស្រាវជ្រាវការងារ។ដោយសារភូមិនេះនៅឆ្ងាយពីទីក្រុង លោកយាយម្នាក់បានជួបលោក បានសួរថា "តើលោកឈ្មោះអ្វី មកពីណា?" លោកXi Jinpingបានមានអនុសាសន៍ណែនាំសំខាន់ៗគឺ"ធ្វើការងារដោយពិតប្រាកដ ចាត់វិធានការទៅតាមលក្ខខណ្ឌជាក់ស្តែង ផ្តល់ការណែនាំតាមស្ថានភាព និងកាត់បន្ថយភាពក្រីក្រដោយចំទិសដៅ "។ ចាប់តាំងពីពេលនោះមក "ការកាត់បន្ថយភាពក្រីក្រដោយចំទិសដៅ" បានអនុវត្តទូទាំងប្រទេស ដែលបានក្លាយជាវត្ថុទិព្វដែលធ្វើឱ្យប្រទេសចិនទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។
ខែមេសាឆ្នាំ២០១៨ លោកXi Jinping បានអញ្ជើញទៅកំពង់ផែ Junshan Hualong នៅទីក្រុង Yueyang ខេត្ត Hunanក្នុងអំឡុងពេលលោកចុះត្រួតពិនិត្យការងារអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ខ្សែក្រវ៉ាត់សេដ្ឋកិច្ចទន្លេយ៉ុងហ្សេ ។ លោកXi Jinping បានមានប្រសាសន៍ថា"យើងនឹងមិនអនុញ្ញាតឱ្យបរិស្ថានអេកូឡូស៊ីទន្លេយ៉ុងហ្សេកាន់តែយ៉ាប់យ៉ឺនតទៅទៀតនៅក្នុងដៃនៃជំនាន់របស់យើងទេ យើងត្រូវតែបន្សល់ទុកនូវទន្លេយ៉ុងហ្សេដ៏ស្រស់ស្អាតឱ្យកូនចៅជំនាន់ក្រោយ!"។
ខែកញ្ញាឆ្នាំ២០២០ លោកXi Jinpingបានអញ្ជើញទៅទស្សនកិច្ចនៅខេត្ត Hunan។លោកបានធ្វើដំណើរទៅកាន់ភូមិ Shazhou Yaoជាពិសេស ដើម្បីទស្សនាសាលតាំងពិព័រណ៍ពិសេស "ភាពកក់ក្តៅនៃភួយពាក់កណ្តាល" ។ លោកមានប្រសាសន៍ថា៖ «ប្រសិនបើសមាជិកបក្សកុម្មុយនីស្តខ្លួនឯងមានភួយមួយ យើងនឹងកាត់ពាក់កណ្តាលឱ្យទៅប្រជាជន។ នេះមិនមែនជាពាក្យស្លោកទេ ក៏មិនមែនបង្អួតគេដែរ នេះជាអ្វីដែលយើងធ្វើពិតៗ។ ហើយសច្ចានេះ ត្រូវបានបន្ដស្នងរហូតដល់ពេលបច្ចុប្បន្ន។មានតែប្រជាជនប៉ុណ្ណោះដែលចាត់ទុកបក្សកុម្មុយនីស្តជាបក្សរបស់ខ្លួន និងជាបក្សរបស់ប្រជាជន»។
ខែកញ្ញាឆ្នាំ ២០២០ ក្នុងអំឡុងពេលពិនិត្យការងារនៅខេត្តHunan លោក Xi Jinping បានអញ្ជើញមកដល់ឧទ្យានឧស្សាហកម្មវប្បធម៌វីដេអូច្នៃប្រឌិតថ្មីMalanshan។ លោកបានថ្លែងថា វប្បធម៌លាយបញ្ចូលនឹងបច្ចេកវិទ្យាដែលបានបង្កើតទៅជាទម្រង់វប្បធម៌ថ្មី និងបានពង្រីកខ្សែសង្វាក់ឧស្សាហកម្មវប្បធម៌ និងប្រមូលផ្តុំនូវធនធានមនុស្សច្នៃប្រឌិតមួយចំនួនធំ ដូច្នេះវាជាឧស្សាហកម្មថ្មីដែលមានអនាគតដ៏ភ្លឺស្វាង។
នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកXi Jinping បានអញ្ជើញចុះត្រួតពិនិត្យនៅវិទ្យាស្ថានគរុកោសល្យទីមួយខេត្តHunanនិងក្រុមហ៊ុនសម្ភារៈថ្មBASFShanshanនៅទីក្រុងChangshaខេត្តHunan ដើម្បីសិក្សាអំពីការប្រើប្រាស់ធនធានវប្បធម៌ក្រហមឱ្យបានល្អ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសីលធម៌ខ្ពស់ក៏ដូចជាសភាពការណ៍ដែលទីក្រុងនេះពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងពង្រីកការបើកចំហកម្រិតខ្ពស់ទៅកាន់ខាងក្រៅជាដើម៕