ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-03-20 18:18:30cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅក្រុងChangdeខេត្តHunan ប្រទេសចិន។

លោក Li Qiang នាយករដ្ឋមន្រ្តីចិនចុះហត្ថលេខាលើអនុក្រឹត្យក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់"លក្ខន្តិកៈនៃការអនុវត្តច្បាប់ការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់នៃសាធារណរដ្ឋប្រជាមានិតចិន"។

លោក Zhang Guoqing តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាឧបនាយករដ្ឋមន្ត្រីចិន នឹងចូលរួមកិច្ចប្រជុំកំពូលស្តីពីថាមពលនុយក្លេអ៊ែរលើកដំបូងនៅប្រទេសបែលហ្ស៊ិក។

ចិននិងអូស្ត្រាលីបើកធ្វើកិច្ចសន្ទនាការទូតជាយុទ្ធសាស្ត្ររវាងចិននិងអូស្ត្រាលីជុំទី៧ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនថ្លែងពីបទពិសោធនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអូស្ត្រាលី។

ខុទ្ទកាល័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយ "ផែនការប្រតិបត្តិស្តីពីការជំរុញយ៉ាងជាក់ស្តែងនូវការបើកចំហដោយកម្រិតខ្ពស់ដើម្បីបង្កើនការកៀរគរនិងប្រើប្រាស់ទុនវិនិយោគពីបរទេស "។

ក្រសួងការបរទេសចិនដាស់តឿនឱ្យប្រទេសជប៉ុនចាត់ប្រតិបត្តិការជាក់ស្តែង ដើម្បីផ្តាច់ចេញពីយោធានិយមទាំងស្រុង។

អង្គការឧតុនិយមពិភពលោក៖សូចនាករបម្រែបម្រួលអាកាសធាតុជាច្រើនក្នុងឆ្នាំ ២០២៣បានបង្កើតកំណត់ត្រាថ្មី។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស