ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនឱ្យប្រទេសជប៉ុនចាត់ប្រតិបត្តិការជាក់ស្តែង ដើម្បីផ្តាច់ចេញពីយោធានិយមទាំងស្រុង
2024-03-20 15:55:22cri
Share with:



ទាក់ទិននឹងសកម្មភាពអវិជ្ជមានរបស់ប្រទេសជប៉ុនដែលពាក់ព័ន្ធនឹងស្តូប Yasukuniនាពេលថ្មីៗនេះ លោក Lin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១៩ខែមីនាថា ករណីនេះបានឆ្លុះបញ្ចាំងជាថ្មីម្តងទៀតនូវអាកប្បកិរិយាខុសឆ្គងរបស់ជប៉ុនចំពោះប្រវត្តិសាស្រ្តបំផុសសង្គ្រាមឈ្លានពានរបស់ខ្លួន។ចិនដាស់តឿនឱ្យប្រទេសជប៉ុនចាត់ប្រតិបត្តិការជាក់ស្តែង ដើម្បីផ្តាច់ចេញពីយោធានិយមទាំងស្រុង។

 

លោក Lin Jian បានបន្តថា ស្តូប Yasukuni គឺជាឧបករណ៍ខាងវិញ្ញាណ និងជានិមិត្តសញ្ញានៃយោធានិយមជប៉ុនដែលបំផុសសង្រ្គាមឈ្លានពានចំពោះបរទេស។ពេលថ្មីៗកន្លងទៅនេះ មន្ត្រីបច្ចុប្បន្នជាច្រើននាក់នៃក្រសួងការពារជាតិជប៉ុនបានទៅគោរពបូជានៅស្តូប Yasukuni  ហើយឧត្តមសេនីយ៍ដែលចូលនិវត្តន៍នឹងរ៉ាប់រងតំណែងជាអ្នកគ្រប់គ្រងស្តូប Yasukuni ជាលើកដំបូង។សកម្មភាពអវិជ្ជមាននេះបានឆ្លុះបញ្ចាំងម្តងទៀតពីអាកប្បកិរិយាខុសឆ្គងរបស់ប្រទេសជប៉ុនចំពោះប្រវត្តិសាស្រ្តបំផុសសង្គ្រាមឈ្លានពានរបស់ខ្លួន។ ប្រទេសចិនដាស់តឿនឱ្យជប៉ុនប្រឈមមុខចំពោះប្រវត្តិសាស្រ្តបំផុសសង្គ្រាមឈ្លានពានរបស់ខ្លួនដោយស្មោះត្រង់និងត្រឹមត្រូវ ដើម្បីកុំឱ្យបាត់ទំនុកចិត្តពីប្រទេសជិតខាងនៅអាស៊ី និងសហគមន៍អន្តរជាតិថែមទៀត។

អ្នកបកប្រែ:马小青
ប្លុកពិសេស