ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សេដ្ឋកិច្ចរបស់ចិនមានសមត្ថភាពសម្រេចបាននូវគោលដៅរបស់ខ្លួនតាមរយៈការតស៊ូព្យាយាមដែលនាំមកនូវភាពកក់ក្ដៅដល់សេដ្ឋកិច្ចពិភពលោក
2024-03-19 14:46:22cri
Share with:

    ពេលថ្លែងអំពីសេដ្ឋកិច្ចរបស់ចិននាពេលថ្មីៗកន្លងទៅនេះ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រង PlymouthRock របស់អាមេរិកបានលើកឡើងថា "ខ្ញុំជឿថា វិស័យសុខាភិបាលរបស់ប្រទេសចិននឹងរក្សាបាននូវកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេល  ឆ្នាំដល់ ១០ ឆ្នាំខាងមុខនេះ ដូច្នេះ សហគ្រាសនៃបណ្តាប្រទេសនានាកំពុងបង្កើនការវិនិយោគទុនក្នុងវិស័យនេះ  មួយរយៈពេលកន្លងទៅនេះ សហគ្រាសបរទេសជាច្រើនបាននាំគ្នាថ្លែងថា ទីផ្សារចិនគឺមិនអាចជំនួសបានទេ ហើយពួកគេមានសុទិដ្ឋិនិយមចំពោះនិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិន 

    តើ"និន្នាការ"បែបនេះគឺមកពីណា ? នៅថ្ងៃទី ១៨ ខែមីនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញពីស្ថានភាពដំណើរការនៃសេដ្ឋកិច្ចជាតិចិនចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៤  ទិន្នន័យបានបង្ហាញថា ពីខែមករាដល់ខែកុម្ភៈ តម្លៃបន្ថែមនៃឧស្សាហកម្មដែលមានទ្រង់ទ្រាយធំនៅទូទាំងប្រទេសចិនបានកើនឡើង  ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ សន្ទស្សន៍ឧស្សាហកម្មសេវាកម្មទូទាំងប្រទេសចិនបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ទំហំទឹកប្រាក់សរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមមានចំនួន ,១៣០៧ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំទឹកប្រាក់នាំចេញនាំចូលសរុបរបស់ចិនមានចំនួន ,៦១៣៨ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទគិតជាមធ្យម គឺ , ភាគរយ ន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI)បានរក្សាកម្រិតស្មើនឹងឆ្នាំមុន គឺ មានការធ្លាក់ចុះ , ភាគរយក្នុងខែមករានិងកើនឡើង , ភាគរយក្នុងខែកុម្ភៈ  និយាយជារួម ចាប់ពីខែមករាដល់ខែកុម្ភៈ ស្របពេលដែលគោលនយោបាយម៉ាក្រូគ្រប់ផ្នែកត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចជាតិចិនបានបន្តស្តារឡើងវិញដែលប្រកបដោយភាពល្អប្រសើរ 

    បើមើលពីការប្រើប្រាស់អាចឃើញថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលឆ្លុះបញ្ចាំងថា កម្លាំងចលករនៃការប្រើប្រាស់បានកើនឡើងថែមមួយកម្រិតទៀត  តាមការឧទ្ទេសនាមនៃស្ថាប័នពាក់ព័ន្ធរបស់ចិនឱ្យដឹងថា ទន្ទឹមនឹងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានជំរុញយ៉ាងស៊ីជម្រៅ ការធ្វើបច្ចុប្បន្នភាពគ្រឿងបរិក្ខារនឹងនាំមកនូវទីផ្សារដ៏ធំធេងមួយដែលមានទំហំក្នុងមួយឆ្នាំលើសពី  ទ្រីលានយាន់ប្រាក់ចិន 

    នាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីបានក្លាយជាពាក្យគន្លឹះនៃសេដ្ឋកិច្ចរបស់ចិន  របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ ២០២៤ ក៏បានតម្កល់ទុក"ការជំរុញយ៉ាងខ្លាំងក្លានូវការកសាងប្រព័ន្ធឧស្សាហកម្មទំនើបនិងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី"ជាភារកិច្ចចម្បងផងដែរ 

    ដោយសារតែការទាក់ទាញនៃបរិយាកាសច្នៃប្រឌិតថ្មីរបស់ប្រទេសចិន បានជាសហគ្រាសបរទេសជាច្រើនបាននិងកំពុងប្រកបអាជីវកម្មនិងបណ្តាក់ទុននៅប្រទេសចិន  ក្នុងខែមករាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសទុនបរទេសថ្មីចំនួន ៤៥៨៨ សហគ្រាសដែលកើនឡើង ៧៤, ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣  ការវិនិយោគនៅប្រទេសចិនរបស់ប្រទេសអភិវឌ្ឍន៍លោកខាងលិចបានកើនឡើងយ៉ាងខ្លាំង ក្នុងនោះ ប្រទេសបារាំងនិងស៊ុយអែតបានកើនឡើង ២៥ ដងនិង ១១ ដងដោយឡែកពីគ្នា 

    ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺ ក្នុងរយៈពេល  ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញរបស់ចិនបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលសុទ្ធតែសម្រេចបាននូវកំណើនវិជ្ជមាន  តាមការផ្សាយដំណឹងនៃThe Wall Street Journalរបស់អាមេរិកបានឱ្យដឹងថា ក្នុងរយៈពេល  ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ប្រទេសចិន គឺ "មានភាពសន្ទុះខ្លាំងក្លាហើយអត្រាកំណើន គឺ ខ្ពស់ជាងការប៉ាន់ប្រមាណរបស់ឥស្សរជននៃមុខរបរនេះយ៉ាងច្រើន ។ កំណើនឆាប់បង្គួរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនគឺជាកម្លាំងជំរុញដ៏ខ្លាំងក្លាសម្រាប់ពាណិជ្ជកម្មសកលនិងការងើបឡើងវិញនៃសេដ្ឋកិច្ច 

    ការពិតជាក់ស្តែងបានបញ្ជាក់ថា កត្តាដែលទ្រទ្រង់សម្រាប់សេដ្ឋកិច្ចរបស់ចិនក្នុងការសម្រេចបាននូវនិន្នាការងើបឡើងវិញដែលប្រកបដោយភាពល្អប្រសើរនឹងកាន់តែច្រើនឡើងៗ  បច្ចុប្បន្ននេះ ភាពមិនប្រាកដប្រជានិងអស្ថិរភាពពីខាងក្រៅដែលយើងបាននិងកំពុងប្រឈម គឺ មានច្រើនណាស់ ហើយមូលដ្ឋានគ្រឹះសម្រាប់ការគាំទ្រសេដ្ឋកិច្ចចិនឱ្យសម្រេចបាននូវនិន្នាការងើបឡើងវិញដែលប្រកបដោយភាពល្អប្រសើរក៏ត្រូវពង្រឹងថែមទៀត  យ៉ាងណាមិញ ស្របពេលដែលកត្តាមានអំណោយផលគ្រប់បែបយ៉ាងបានកើនឡើងជាបន្តបន្ទាប់ សេដ្ឋកិច្ចរបស់ចិនមានសមត្ថភាពសម្រេចបាននូវគោលដៅពេញមួយឆ្នាំតាមរយៈការតស៊ូព្យាយាម ហើយក៏នឹងនាំមកនូវភាពកក់ក្ដៅដល់សេដ្ឋកិច្ចពិភពលោកផងដែរ 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស