ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាគមពលរដ្ឋកូរ៉េខាងត្បូងបានប្រមូលផ្តុំគ្នាដើម្បីប្រឆាំងតវ៉ានឹងការបើកធ្វើអ្វីដែលហៅថា "កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ" នៅប្រទេសកូរ៉េខាងត្បូង
2024-03-19 15:25:37cri
Share with:


 

អ្វីដែលហៅថា កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ លើកទី៣ ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបើកធ្វើនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ខែមីនា។ សមាគមពលរដ្ឋកូរ៉េខាងត្បូងបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១៨ខែមីនា ដើម្បីប្រឆាំងតវ៉ានឹងការបើកកិច្ចប្រជុំនេះ។

យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានក្នុងតំបន់ឱ្យដឹងថា "យុទ្ធនាការពលរដ្ឋទូទាំងប្រទេស" ដែលជាសមាគមពលរដ្ឋកូរ៉េខាងត្បូងបានធ្វើសន្និសីទសារព័ត៌មានមួយនៅជិតកន្លែងបើក "កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ" នៅថ្ងៃដដែលដើម្បីសម្តែងការប្រឆាំងតវ៉ា។ ប្រជាពលរដ្ឋបានកាន់បដាដែលសរសេរថា "ប្រឆាំងកិច្ចប្រជុំកំពូលប្រជាធិបតេយ្យដែលធ្វើឡើងដើម្បីរក្សាអនុត្តរភាពរបស់សហរដ្ឋអាមេរិក" និងបានស្រែកពាក្យស្លោកដូចជា "កិច្ចប្រជុំកំពូលប្រជាធិបតេយ្យផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ" និង " ថ្កោលទោសរដ្ឋាភិបាលដែលធ្វើតាមសម្ព័ន្ធមិត្តតម្លៃដែលមានសហរដ្ឋអាមេរិកជាស្នូលទាំងងងឹតងងុល" ។

មានបាតុករមួយចំនួនបានថ្លែងថា សហរដ្ឋអាមេរិកបានកំណត់ទីតាំងបើកកិច្ចប្រជុំកំពូលប្រជាធិបតេយ្យនៅកូរ៉េខាងត្បូងគឺបង្ហាញពីចេតនាយ៉ាងច្បាស់ណាស់ពោលគឺដើម្បីរក្សាអនុត្តរភាពរបស់ខ្លួនដែលកំពុងដួលរលំជាបណ្តើរៗហើយរុញកូរ៉េខាងត្បូងឱ្យទៅកាន់ជួរមុខនៃការប្រឈមមុខដាក់គ្នាជាក្រុម

អ្នកបកប្រែ:马小青
ប្លុកពិសេស