ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីថាអណ្តូងមួយនេះបានគាំទ្រដួងតារាចិនទីមួយរះក្នុងទីអវកាស
2024-03-19 16:00:22cri
Share with:

      ពេលរងាបំផុតសីតុណ្ហភាពដល់ទៅ ៥២ អង្សាសេក្រោមសូន្យ ព្រិលមានកម្រាស់មធ្យម១ម៉ែត្រ--  នៅភាគខាងជើងនៃភូមិភាគ ស៊ីនជាំង ប្រទេសចិន មានអណ្តូងរ៉ែដ៏ធំមួយកន្លែង ឈ្មោះហៅថា   កូកូទូហៃ/可可托海។  សព្វថ្ងៃជាតំបន់ទេសចរណ៍លម្ហែកាយថ្នាក់ជាតិចិន ពណ៌ខៀវបៃតងលាតសន្ធឹងដល់ជើងមេឃ  ហើយអង្គការយូណេស្កូបានទទួលស្គាល់ថាជាឧទ្យានភូគព្ភសាស្ត្រពិភពលោក។  នៅរដូវក្តៅនិងរដូវរំហើយ ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទីនេះគយគន់ទេសភាពវាលស្មៅនិងដីសើមដ៏ត្រជាក់ភ្នែកត្រជាក់ចិត្ត  នៅរដូវរងានិងរដូវផ្ការីក អ្នកទេសចរមកទីនេះជិះស្គី គយគន់សម្រស់ធម្មជាតិដែលមានរស្មីសូរិយារះនិងអស្ដង្គតតាមកំពូលភ្នំព្រិល។  

      បើមិនចូលទស្សនាក្នុងសារមន្ទីរឃុំ កូកូទូហៃ  អ្នកទេសចរនឹងមិនដឹងទេថា ឃុំដែលបច្ចុប្បន្នបង្ហាញពីភាពស្រស់ស្អាតនៃការធ្វើទំនើបកម្មតាមបែបផែនចិនដែលមនុស្សជាតិនិងធម្មជាតិរួមរស់ដោយសុខសាន្ត    កាលពីជាង ៧០ មុន ជា “សមុទ្ររ៉ែ” ដ៏ស្ងប់ស្ងាត់  ដែលបរិស្ថានរស់នៅមិនអំណោយផល  ការងារកសាងស្ទើទាំងអស់ពឹងលើតែកម្លាំងរបស់មនុស្ស  ទោះជាយ៉ាងនេះក្តី វាបានគាំទ្រឱ្យដួងតារាទីមួយរបស់ចិនរះក្នុងទីអវកាស។  

      ក្រោមលក្ខខណ្ឌយ៉ាងលំបាក  ទីនេះបានកំណាយចេញនូវលោហៈធាតុកម្រមួយចំនួនធំ  ដែលបានផ្តល់ជាវត្ថុធាតុដើមដ៏មានតម្លៃចំពោះការអភិវឌ្ឍឧស្សាហកម្ម បច្ចេកទេសនិងវិទ្យាសាស្ត្ររបស់ប្រទេសចិនថ្មី។ នៅសតវត្សឆ្នាំ១៩៦០និងឆ្នាំ ១៩៧០   ប្រទេសចិនបានស្រាវជ្រាវនិងផលិតផ្កាយរណបដំបូងគេ   គ្រាប់បែកអ៊ីដ្រូសែនទីមួយ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទីមួយ    ដែលជោគជ័យទាំងអស់នេះមិនអាចកាត់ផ្ដាច់ពីការរួមចំណែករបស់អណ្តូងរ៉ែនេះឡើយ ។

       កាលនោះ បរិមាណរថយន្តនិងបាវក្រចៅដែលដាក់ថ្មរ៉ែនៅមានកម្រិត ការងារដឹកជញ្ជូនភាគច្រើនពឹងលើកម្លាំងមនុស្ស។ ដូចនេះ កន្ត្រកស្ពាយស្បែកគោដែលកម្មកធ្វើដោយដៃបានក្លាយជាឧបករណ៍ដឹកជញ្ជូនដ៏សំខាន់។ កន្ត្រកស្ពាយស្បែកគោរូបរាង និងទំហំខុសៗគ្នា  ដែលតូចបំផុតអាចផ្ទុកថ្មរ៉ែទម្ងន់លើសពី១០គីឡូក្រាម ធំបំផុតអាចផ្ទុកទម្ងន់លើសពី១០០គីឡូក្រាម។ នៅរដូវរងាអាចអូសដើរលើដីព្រិល នៅរដូវក្តៅគឺអាចស្ពាយលើខ្នងតែម្តង។

     ស្បែកគោឆៅរឹងណាស់   កម្មកររ៉ែត្រូវស្ពាយទម្ងន់ធ្ងន់ដើរប្រហែល៨០០ម៉ែត្រទើបដល់ស្ថានីយស្ដុកទុក ។ កន្ត្រកស្ពាយបានបន្សល់ទុកស្នាមជាំជាច្រើនលើខ្នងនិងស្មារបស់ពួកគេ ។  នៅលើអណ្ដូងរ៉ែដែលមានខ្យល់ត្រជាក់រងារដល់ឆ្អឹង មនុស្សម្នាជាប់រវល់ស្ពាយថ្មរ៉ែជញ្ជូនទៅមកមិនចេះចប់ ព្រោះ ពួកគេដឹងច្បាស់ថា ខ្លួនបានលះបង់ញើសឈាមបន្ថែមទៀត  គឺកាត់ចោលផ្ទាល់នូវសម្ពាធពីខាងក្រៅសម្រាប់មាតុប្រទេស។

 

       ប្រទេសវិវឌ្ឍរីកចម្រើនដោយសារមានអ្នកតស៊ូស្នេហាជាតិគ្រប់ជនជាតិក្នុងគ្រប់វិស័យ។ លោក Xi Jinping  ប្រធានរដ្ឋចិនធ្លាប់បញ្ជាក់ច្រើនលើកថា   សាមគ្គីតស៊ូ ខ្លួនទីពឹងខ្លួន ជាចរឹតស្មារតីរបស់ប្រជាជាតិចិនក៏ដូចជាបក្សកុម្មុយនីស្តចិន  ជាមរតករតនៈមហាគ្រួសាររបស់ចិន ត្រូវប្រកាន់ខ្ជាប់

       ចាប់ពីឆ្នាំ ១៩៤៩ដែលជាឆ្នាំបង្កើតសាធារណរដ្ឋប្រជាមានិតចិន     ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយវិជ្ជមាន ហេតុនេះហើយបានជាសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានហៅថា «ចិនថ្មី»  ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី  ចាំបាច់ត្រូវលើកឡើងពី  “ពណ៌ក្រហមបូព៌ាលេខ១/东方红一号 ” ដែលជា ផ្កាយរណបចិនដំបូងបង្អស់ក្នុងទីអវកាស។

      គិតត្រឹមពេលនេះដួងតារាចិនដំបូងបង្អស់នៅតែ"ភ្លឺចែងចាំង" តាមគន្លងតារាវិថី ពិតណាស់ផ្កាយរណបមិនបញ្ចេញពន្លឺទេ យើងអាចឃើញវានៅពេលវេលាដ៏សមល្មម  វា “អាយុ”  ៥៤ ឆ្នាំហើយ ចំណែកសាធារណៈរដ្ឋប្រជាមានិតចិនក៏ឈានដល់ខួបបង្កើត៧៥ ឆ្នាំផងដែរ ។ អ្នកនិយមចូលចិត្តវិទ្យាសាស្ត្រអវកាសរបស់ចិនរំពឹងថា  នៅថ្ងៃណាមួយ ពេលអវកាសយានិកត្រឡប់ពីភពព្រះច័ន្ទ  តាមផ្លូវនាំយក “សហការីជើងចាស់” ដែលហោះហើរអស់រយៈពេលជាងពាក់កណ្តាលសតវត្សនេះ  នាំយកត្រឡប់មកផ្ទះវិញ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស