ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពផ្លាស់ប្តូររៀនសូត្ររវាងយុវសិស្សចិននិងអាមេរិកធ្វើឡើងនៅទីក្រុងប៉េកាំង
2024-03-19 11:56:51cri
Share with:

សកម្មភាពផ្លាស់ប្តូររៀនសូត្ររវាងយុវសិស្សចិននិងអាមេរិកឈ្មោះ"មិត្តមកពីឆ្ងាយ" ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសមាគមផ្លាស់ប្តូរយុវសិស្សអាមេរិកនិងចិន បានប្រារព្ធឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៨ ខែមីនា។ លោកShen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអភិបាលក្រុង Stracon រដ្ឋ Washington សហរដ្ឋអាមេរិក បានចូលរួមក្នុងសកម្មភាពនេះនិងថ្លែងសុន្ទរកថា។

លោក Shen Haixiong បានថ្លែងថា ឆ្នាំនេះ គឺជាខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងសហរដ្ឋអាមេរិក។ កាលពីខែកុម្ភៈឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រីPeng Liyuan ជាភរិយារបស់លោកបានជូនកាតជូនពរឆ្នាំថ្មីចិនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាមធ្យមសិក្សា Lincoln ហើយបានស្វាគមន៍ពួកគេឱ្យមកទស្សនាប្រទេសចិន ។ ជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចសិក្សាលើកនេះ មិត្តអាមេរិកគ្រប់រូបនឹងមើលឃើញប្រទេសចិនដោយផ្ទាល់ភ្នែក ស្តាប់ឮសំឡេងប្រទេសចិនដោយផ្ទាល់ត្រចៀក និងដកបទពិសោធពីភាពទាក់ទាញនៃចំណីអាហារចិន ។ខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងមានការយល់ដឹង និងចាប់អារម្មណ៍កាន់តែផ្ទាល់និងស៊ីជម្រៅ។



 

 

 

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស