ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវឱ្យជំរុញដំណើរការកាត់បន្ថយសញ្វវុធនុយក្លេអ៊ែរ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ
2024-03-19 11:25:01cri
Share with:


 

ថ្ងៃទី១៨ ខែមីនា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបើចំហស្តីពីការកាត់បន្ថយសញ្វវុធនុយក្លេអ៊ែរ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ តំណាងចិនបានថ្លែងថា ប្រទេសចិនមិនចូលរួមក្នុងប្រកួតប្រណាំងអាវុធនុយក្លេអ៊ែរទេទោះតាមទម្រង់ណាក្តី ហើយសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមកម្លាំងគ្នាដើម្បីជំរុញដំណើរការកាត់បន្ថយសញ្វវុធនុយក្លេអ៊ែរ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំនេះ និងបានធ្វើរបាយកាណ៍ពាក់ព័ន្ធ ។ លោក Guterres បានលើកឡើងថា ខណៈពេលដែលភាពតានតឹងខាងភូមិសាស្ត្រនយោបាយបន្តកើនឡើងនៅជុំវិញពិភពលោក ហានិភ័យនុយក្លេអ៊ែរក៏កំពុងកើនឡើងផងដែរ។ លោក Guterres បានអំពាវនាវឱ្យប្រទេសទាំងអស់ចូលរួមក្នុងកិច្ចសន្ទនា បញ្ឈប់ការប្រឈមដាក់គ្នាខាងអាវុធនុយក្លេអ៊ែរ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ គួរបញ្ឈប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ អនុវត្តកិច្ចសន្យាការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយសញ្វវុធ ឈានដល់គំនិតឯកភាពគ្នាលើការមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាអាទិភាព និងកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស