ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីនឹងបន្តវិវឌ្ឍឆ្ពោះទៅមុខ
2024-03-19 11:46:51cri
Share with:


កាលពីថ្ងៃទី១៨ ខែមីនា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី លោក Lin Jian បានថ្លែងថា ចិននិងរុស្ស៊ីគឺជាអ្នកជិតខាងដ៏ធំបំផុតរវាងគ្នានិងគ្នា និងជាដៃគូសម្របសម្រួលនិងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី។ យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងលោកប្រធានាធិបតីរុស្ស៊ី Putin ទំនាក់ទំនងរវាងចិននិងរុស្ស៊ីនឹងបន្តវិវឌ្ឍឆ្ពោះទៅមុខ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស