ទាក់ទងនឹងការលើកឡើងអវិជ្ជមានចំពោះប្រទេសចិនរបស់លោក Burns ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិននាពេលថ្មីៗនេះ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួរពាក់ព័ន្ធនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៨ ខែមីនាថា ការលើកឡើងរបស់លោក Burns ផ្ទុយពីគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋចិននិងអាមេរិកនៅក្នុងកិច្ចប្រជុំក្រុង San Francisco និងល្មើសនឹងស្មារតីនៃកិច្ចប្រជុំក្រុង San Francisco ដែលវាមិនអំណោយផលដល់ការជំរុញការអភិវឌ្ឍប្រកបដោយភាពល្អបរិសុទ្ធ និងស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី ហើយក៏មិនសមស្របតាមវិធីសាស្រ្តដ៏ត្រឹមត្រូវនៃការរួមរស់ជាមួយគ្នារវាងប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរ។
លោក Lin Jian បានថ្លែងថា ប្រទេសចិនតែងតែដោះស្រាយនិងអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកស្របតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាពសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ហើយសង្ឃឹមថាសហរដ្ឋអាមេរិកនឹងដើរស្របតាមទិសដៅតែមួយជាមួយប្រទេសចិន និងអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមនិងចក្ខុវិស័យដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរដែលបានដាក់ចេញក្នុងកិច្ចប្រជុំក្រុង San Francisco ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព រឹងមាំ និងនិរន្តរភាពនៃទំនាក់ទំនងចិន-អាមេរិក៕