ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សារធាតុពុលត្រូវបានរកឃើញនៅក្នុងទឹកនិងក្នុងឈាមរបស់ពលរដ្ឋក្នុងតំបន់ជាច្រើននៃប្រទេសជប៉ុន រដ្ឋាភិបាលជប៉ុនសម្រេចចិត្តចាប់ផ្តើមធ្វើការស្រាវជ្រាវ
2024-03-19 11:30:59cri
Share with:

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនជាច្រើនបានចុះផ្សាយដំណឹងកាលថ្ងៃទី ១៨ ខែមីនាថា បន្ទាប់ពីលេចចេញករណីដែលបានរកឃើញសារធាតុហ្វ្លុយអូរីនសរីរាង្គក្នុងកម្រិតរាងខ្ពស់នៅក្នុងទឹកនិងក្នុងឈាមរបស់ពលរដ្ឋក្នុងតំបន់ជាច្រើននៃប្រទេសជប៉ុននាពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តចាប់ផ្តើមធ្វើការស្រាវជ្រាវដើម្បីឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីលទ្ធភាពបង្កមហារីកនិងផលប៉ះពាល់របស់សារធាតុប្រភេទនេះទៅលើមុខងារភាពស៊ាំរបស់មនុស្សជាដើម។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំមុនមក ខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុន ខេត្តអូសាកា ទីក្រុងតូក្យូ និងតំបន់ជាច្រើនទៀតរបស់ជប៉ុនបានត្រូវលាតត្រដាងជាបន្តបន្ទាប់ថា សារធាតុ per និង polyfluoroalkyl នៅក្នុងទឹកមានកម្រិតលើសពីស្តង់ដា ហើយឈាមរបស់ពលរដ្ឋរស់នៅតំបន់ជុំវិញមានភាពមិនប្រក្រតីក្នុងការធ្វើតេស្ត។ ដោយសារតំបន់កើតហេតុភាគច្រើននៅជិតមូលដ្ឋានយោធាអាមេរិកនៅប្រទេសជប៉ុន និងមូលដ្ឋានកងកម្លាំងស្វ័យការពាររបស់ជប៉ុន ដូចេ្នះមូលដ្ឋានទាំងនេះត្រូវបានចាត់ទុកថាប្រហែលជាប្រភពនៃការបំពុល៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស