ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក McClay រដ្ឋមន្ត្រីពាណិជ្ជកម្មនូវែលសេឡង់
2024-03-19 13:20:20cri
Share with:

កាលពីថ្ងៃទី១៨ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក McClay រដ្ឋមន្ត្រីពាណិជ្ជកម្មនូវែលសេឡង់នៅក្រុង Wellington ប្រទេសនូវែលសេឡង់។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានបញ្ជាក់ថា បន្ទាប់ពីចិននិងនូវែលសេឡង់បង្កើតទំនាក់ទំនងការទូតមក ជានិច្ចកាល ភាគីទាំងពីរតែងតែប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមកប្រកបដោយបរិយាបន្ន ផ្តោតលើកិច្ចសហប្រតិបត្តិការនិងការផ្តល់ផលប្រយោជន៍ដល់ប្រជាជន ដែលបានបង្កើតកំណត់ត្រាថ្មីនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងបានរក្សាឋានៈឈានមុខក្នុងចំណោមទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសជឿនលឿន។ នេះគឺជាសារៈសំខាន់និងតម្លៃពិសេសនៃទំនាក់ទំនងរវាងចិននិងនូវែលសេឡង់ ។

ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយនូវែលសេឡង់ដើម្បីអនុវត្តយ៉ាងសកម្មនូវការលើកកម្ពស់កម្រិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-នូវែលសេឡង់ និងចាប់ដំណើរការឱ្យបានឆាប់ហើយនូវការចរចាលើបញ្ជីអវិជ្ជមាននៃពាណិជ្ជកម្មសេវាកម្ម ដើម្បីជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតថ្មី ។ ភាគីទាំងពីរគួរតែរួមគ្នាគាំពារពាណិជ្ជកម្មសេរី ប្រឆាំងនឹងការអនុវត្តឯកតោភាគីនិយមនិងគាំពារនិយមដែលប្រើ ការលុបបំបាត់ហានិភ័យធ្វើជាលេស ក្នុងន័យកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ និងបង្កបរិយាកាសពាណិជ្ជកម្មដ៏ល្អប្រសើរសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស