ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបពិភាក្សាការងារជាមួយលោក Lê Hoài Trung រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
2024-03-19 13:24:43cri
Share with:

កាលពីថ្ងៃទី ១៨ ខែមីនា នៅក្រុង Jilin ប្រទេសចិន លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបពិភាក្សាការងារជាមួយលោក Lê Hoài Trung លេខាធិការនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅក្នុងការអនុវត្តគំនិតឯកភាពដ៏សំខាន់រវាងលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ធ្វើឲ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងបក្សនិងបក្ស ជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ និងការកសាងសហគមន៍រួមវាសនាប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្ររវាងចិននិងវៀតណាម ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស