ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដំណើរសរុបចំនួន ៤,៨៩២ លាននាក់បានធ្វើដំណើរតាមជើងហោះហើរអន្តរជាតិក្នុងខែកុម្ភៈ ដែលកើនឡើងបីខែជាប់ៗគ្នា
2024-03-18 15:39:28cri
Share with:

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ទីផ្សារអាកាសចរណ៍អន្តរជាតិមានសន្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។ បរិមាណសរុបនៃការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិឈានដល់ ៣,៤៦ ពាន់លានតោនគីឡូម៉ែត្រ គឺកើនឡើង ១០៨,៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និងកើនឡើង ៩,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ដែលមានចំនួនលើសពីរយៈកាលមុនការរីករាលដាលនៃជំងឺកូវីដ-១៩ជាលើកដំបូង និងបានកើនឡើង ១២,១% បើធៀបនឹងខែមករា ឆ្នាំនេះ។

ទាក់ទងនឹងការដឹកអ្នកដំណើរ ជើងហោះហើរអន្តរជាតិបានដឹកអ្នកដំណើរសរុបចំនួន ៤,៨៩២ លាននាក់ក្នុងខែកុម្ភៈ ដែលស្មើនឹង ៨១,៨% នៃរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ គឺបានកើនឡើងបីខែជាប់ៗគ្នា។ មើលតាមទីផ្សារធំៗ ជើងហោះហើរចិន-អាស៊ានមានបរិមាណច្រើនជាងគេ ដែលបានដឹកអ្នកដំណើរចំនួន ១,៩៤ លាននាក់ ត្រូវជាចំនួនជិត ៤០% នៃបរិមាណសរុប ស្មើនឹង ៧៧,៥% នៃរយៈពេលដូចគ្នានៃឆ្នាំ ២០១៩៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស