ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិស្សានុសិស្សសាលាមធ្យមសិក្សាមកពីរដ្ឋ វ៉ាស៊ីនតោន សហរដ្ឋអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីធ្វើការផ្លាស់ប្តូររៀនសូត្រ
2024-03-18 15:46:54cri
Share with:


 

ប្រតិភូផ្លាស់ប្តូររៀនសូត្រដែលជាសិស្សានុសិស្សសាលាមធ្យមសិក្សាមកពីរដ្ឋ វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលរៀបចំដោយ "សមាគមផ្លាស់ប្តូរយុវសិស្សអាមេរិកនិងចិន" បានចេញដំណើរពីទីក្រុង San Francisco កាលពីថ្ងៃទី១៦មីនា ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសចិនរយៈពេល ១១ថ្ងៃ។

គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣នៅក្នុងពិធីជប់លៀងដែលសហការរៀបចំដោយសមាគមមិត្តភាពអាមេរិកដែលបានធ្វើឡើងនៅ San Francisco លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសថា ប្រទេសចិនរីករាយក្នុងការអញ្ជើញយុវជននិងក្មេងជំទង់អាមេរិកចំនួន ៥ម៉ឺន នាក់មកប្រទេសចិនដើម្បីធ្វើការផ្លាស់ប្តូរ និងសិក្សាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

តាមការផ្សាយដំណឹងឱ្យដឹងថា សិស្សានុសិស្សទាំង ២៤ រូបនេះនឹងទៅទស្សនាទីក្រុងប៉េកាំង ក្វាងចូវ សិនចិន ភ្នំ Wudang ក្នុងខេត្តហ៊ូប៉ី និងកន្លែងផ្សេងទៀត ក៏ដូចជាទស្សនាគ្រឹះស្ថានអប់រំមួយចំនួនដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាមួយយុវជននិងក្មេងជំទង់ចិន។

អ្នកបកប្រែ:马小青
ប្លុកពិសេស