ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-03-18 15:55:11cri
Share with:

-ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបើកធ្វើសន្និសីទសារព័ត៌មានដើម្បីធ្វើបទបង្ហាញពីសភាពដំណើរការនៃសេដ្ឋកិច្ចជាតិចិនចាប់ពីខែមករាដល់ខែកុម្ភៈឆ្នាំ ២០២៤។

-អ្នកដំណើរសរុបចំនួន ៤,៨៩២ លាននាក់បានធ្វើដំណើរតាមជើងហោះហើរអន្តរជាតិរបស់ចិនក្នុងខែកុម្ភៈ ដែលកើនឡើងបីខែជាប់ៗគ្នា។

-ប្រតិភូកីឡាចិនទទួលបានមេដាយមាសពីរគ្រឿងទៀតក្នុងការប្រកួតជិះស្គីល្បឿនលឿនចម្ងាយផ្លូវខ្លីពានរង្វាន់ពិភពលោក។

-លោកភូទីនឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី ព្រមនិងថ្លែងថា នឹងបន្តជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាទំនាក់ទំនងរុស្ស៊ី-ចិនក៏ឱ្យបន្តវិវឌ្ឍរីកចម្រើនយ៉ាងស៊ីជម្រៅដែរ។

-ប្រតិភូសិស្សានុសិស្សសាលាមធ្យមសិក្សាមកពីរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកចេញដំណើរទៅកាន់ប្រទេសចិនដើម្បីធ្វើការផ្លាស់ប្តូររៀនសូត្រ។

-ប្រធានាធិបតីអេហ្ស៊ីបជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្ថានការណ៍ក្នុងតំបន់។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស