ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ភូទីន ឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី ហើយថ្លែងថា លោកនឹងបន្តជំរុញការអភិវឌ្ឍនៃប្រទេសជាតិ
2024-03-18 15:45:52cri
Share with:


 


យោងតាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ីនៅព្រឹកព្រលឹមថ្ងៃទី ១៨តាមម៉ោងក្នុងតំបន់ឱ្យដឹងថា ក្នុងចំណោម សន្លឹកឆ្នោតដែលរាប់បាន៨៥% នៃការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី លោក ភូទីនប្រធានាធិបតីបច្ចុប្បន្ន បាននាំមុខបេក្ខជនផ្សេងទៀតយ៉ាងឆ្ងាយជាមួយនឹងសំឡេងឆ្នោត ៨៧១៩% ដែលមានន័យថា លោកបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកនេះ។

  

បន្ទាប់មក លោក ភូទីនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា លោកនឹងបន្តជំរុញការអភិវឌ្ឍនៃប្រទេសជាតិក្នុងអាណត្តិថ្មី។ លោកបានមានប្រសាសន៍ថា រាល់ភារកិច្ចសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រទេសជាតិសុទ្ធតែបានលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋដែលបានរាយការណ៍ជូនសភាទាំងពីរនាពេលថ្មីៗនេះរួចហើយ លោកនឹងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់។

 

អ្នកបកប្រែ:马小青
ប្លុកពិសេស