ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីសំណេះសំណាលស្តីពីការរៀនសូត្រនិងអនុវត្តស្មារតីនៃសុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនពាក់ព័ន្ធនឹងតៃវ៉ាន់ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនធ្វើឡើងនៅក្រុងប៉េកាំង
2024-03-18 18:10:08cri
Share with:

ការិយាល័យកិច្ចការតៃវ៉ាន់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋរួមជាមួយគណៈកម្មាធិការកណ្តាលបដិវត្តន៍នៃបក្យកុកមីងតាំងចិន គណៈកម្មាធិការកណ្តាលនៃសហព័ន្ធតៃវ៉ាន់និង សហព័ន្ធតៃវ៉ាន់ទូទាំងប្រទេសចិនបានបើកធ្វើពិធីសំណេះសំណាលនៅក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ ដើម្បីរៀនសូត្រដោយយកចិត្តទុកដាក់ អនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសុន្ទរកថាគន្លឹះអំពីកិច្ចការតៃវ៉ាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនខណៈពេលលោកចូលរួមមហាសន្និបាតលើកទី២នៃសភាប្រឹក្សានយោបាយទូទាំងប្រទេសចិននិតីកាលទី១៤កាលពីថ្ងៃទី៦ខែមីនា ។ ពិធីនេះបានសង្កត់ធ្ងន់ថា សុន្ទរកថាគន្លឹះរបស់លោកអគ្គលេខាធិការបក្ស Xi Jinping បានចង្អុលបង្ហាញពីទិសដៅការងារចំពោះតៃវ៉ាន់ យើងត្រូវរៀនសូត្រនិងសិក្សាស្មារតីនៃសុន្ទរកថាដោយយកចិត្តទុកដាក់ ប្រកាន់ខ្ជាប់នូវការអនុវត្តយុទ្ធសាស្រ្តទូទៅរបស់បក្សកុម្មុយនីស្តចិនស្តីពីការដោះស្រាយបញ្ហាតៃវ៉ាន់ ក្នុងយុគសម័យថ្មី ជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ការរួមបញ្ចូលគ្នានិងការអភិវឌ្ឍ លើគ្រប់វិស័យរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ រួមសាមគ្គីកម្លាំងស្នេហាជាតិទាំងក្នុងនិងក្រៅប្រទេស ក្នុងកោះនិងក្រៅកោះ បន្តពង្រឹងនិងពង្រីកកម្លាំងប្រឆាំងតៃវ៉ាន់ឯករាជ្យនិងជំរុញការបង្រួបបង្រួមជាតិ រួមគ្នាជំរុញដំណើរការនៃការបង្រួបបង្រួមជាតិដោយសន្តិវិធី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស