ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកភូទីនថ្លែងថា ទំនាក់ទំនងរុស្ស៊ី-ចិននឹងបន្តវិវឌ្ឍរីកចម្រើនយ៉ាងស៊ីជម្រៅ
2024-03-18 15:40:03cri
Share with:

ថ្លែងនៅក្នុងសុន្ទរកថានៅទីស្នាក់ការទូទៅសម្រាប់ឃោសនាការបោះឆ្នោតកាលពីថ្ងៃទី១៨ ខែមីនា លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា ទំនាក់ទំនងរុស្ស៊ី-ចិននឹងបន្តវិវឌ្ឍរីកចម្រើនយ៉ាងស៊ីជម្រៅ ព្រមនិងសម្រេចបាននូវសមិទ្ធផលថ្មីៗ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកភូទីនបានវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនៃការអភិវឌ្ឍរបស់ប្រទេសចិន។ លោកសម្គាល់ថា ប្រទេសចិនបាននិងកំពុងសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សដោយមានជំនឿចិត្តខ្ពស់លើខ្លួនឯង ព្រមនិងធ្វើបរិវត្តកម្មសេដ្ឋកិច្ចប្រកបដោយនវានុវត្តន៍ ប្រទេសចិនមានភាពសកម្មឡើងៗនៅលើឆាកអន្តរជាតិ និងទទួលបានភាពជោគជ័យដ៏អស្ចារ្យ ហើយមានមិត្តភក្តិជាច្រើននៅជុំវិញពិភពលោក។

លោក ភូទីន បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ពីប្រទេសចិន រាល់ការប៉ុនប៉ងដែលបង្កហេតុនៅជុំវិញកោះតៃវ៉ាន់ និងចាត់វិធានការផ្សេងៗដើម្បីរារាំងការអភិវឌ្ឍរបស់ប្រទេសចិនប្រាកដជានឹងបរាជ័យទាំងស្រុងពុំខាន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស