ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអេហ្ស៊ីបជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្ថានការណ៍ក្នុងតំបន់
2024-03-18 11:37:20cri
Share with:

នាថ្ងៃទី ១៧ ខែមីនាតាមម៉ោងក្នុងតំបន់ លោក Sisi ប្រធានាធិបតីអេហ្ស៊ីបបានជួបពិភាក្សាជាមួយលោកស្រី Leyen  ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបនៅទីក្រុងគែរ ។

អ្នកនាំពាក្យទីស្តីការប្រធានាធិបតីអេហ្ស៊ីបបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃដដែលនោះថា ភាគីទាំងពីរបានពិភាក្សាលើឯកសារសហប្រតិបត្តិការទ្វេភាគីមួយចំនួន ព្រមទាំងស្ថានការណ៍ក្នុងតំបន់និងបញ្ហាផ្សេងៗទៀត ។ ថ្លែងក្នុងកិច្ចពិភាក្សា លោក Sisi បានសង្កត់ធ្ងន់លើភាពចាំបាច់នៃបទឈប់បាញ់នៅតំបន់កាហ្សា។ លោកបានបន្តថា អេហ្ស៊ីបប្រឆាំងនឹងការដែលបង្ខំឱ្យជនប៉ាឡេស្ទីនផ្លាស់ទីលំនៅ ហើយនឹងមិនអនុញ្ញាតឲ្យកើតមានរឿងបែបនេះឡើយ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស