ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកវាយប្រហារលើកន្លែងច្រើននៃតំបន់ហ្កាហ្សា យ៉ាងហោចណាស់បានបណ្តាលឱ្យមនុស្ស ១៨ នាក់ស្លាប់បាត់បង់ជីវិត
2024-03-17 13:22:23cri
Share with:

       ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីនបានផ្សាយដំណឹងនៅថ្ងៃទី ១៦ ខែមីនាថា   ថ្ងៃដដែល  កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកច្រើនលើកលើកន្លែងច្រើននៃតំបន់ហ្កាហ្សា យ៉ាងហោចណាស់បានបណ្តាលឱ្យមនុស្ស ១៨  នាក់ស្លាប់បាត់បង់ជីវិត។

      តាមដំណឹងបានឱ្យដឹងថា  កាលពីព្រលឹមថ្ងៃទី  ១៦ ខែមីនា កងទ័ពអ៊ីស្រាអែលបានវាយពីលើអាកាសចំពោះលំនៅដ្ឋានច្រើនក្នុងក្រុងហ្កាហ្សា ដែលស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់បាត់បង់ជីវិត និងច្រើននាក់ទៀតត្រូវកប់ក្រោមអគាររលំ។  តំបន់ជាច្រើនស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សាក៏រងការវាយប្រហារច្រើលលើកពីកងទ័ពអ៊ីស្រាអែលផងដែរនៅថ្ងៃដដែល ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់ស្លាប់បាត់បង់ជីវិត និង ១០ នាក់ទៀតរងរបួស។ ក្រៅពីនេះ ថ្ងៃដដែល កងទ័ពអ៊ីស្រាអែលក៏បានវាយពីលើអាកាសចំពោះផ្ទះមួយនៃក្រុងរ៉ាហ្វា ដែលស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា  ដែលបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់បាត់បង់ជីវិត។

         យោងតាមស្ថិតិដែលស្ថាប័នសុខាភិបាលតំបន់ហ្កាហ្សាប្រកាសនៅថ្ងៃទី ១៦ ខែមីនាបានឱ្យដឹងថា  ការវាយប្រហារនៃកងទ័ពអ៊ីស្រាអែលចំពោះតំបន់ហ្កាហ្សាក្នុងរយៈពេល២៤ម៉ោងកន្លងទៅ សរុបបានបណ្តាលឱ្យមនុស្ស  ៦៣ នាក់ស្លាប់បាត់បង់ជីវិត និង ១១២ នាក់រងរបួស ។ ក្រោយពីការបំផ្ទុះប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មីពីខែតុលា  ឆ្នាំ២០២៣ មក  គិតត្រឹមពេលនេះ សកម្មភាពយោធាក្នុងតំបន់ហ្កាហ្សានៃអ៊ីស្រែអ៊ែលបានបណ្តាលឱ្យមនុស្ស ៣ ម៉ឺន ១៥០០ នាក់ស្លាប់បាត់បង់ជីវិត និងលើសពី ៧ ម៉ឺន ៣០០០  នាក់រងរបួស៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស