ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសង្ខេប
2024-03-17 14:54:34cri
Share with:

ប្រវែងនៃការកសាងផ្លូវថ្នល់ក្នុងជនបទចិនមានដល់ទៅ ៤៦ សែនគីឡូម៉ែត្រ។

ប្រធានាធិបតីប៉ារាំងបានថ្លែងថា ប៉ារាំងមិនបដិសេធថានៅពេលណានាពេលអនាគតនឹងចូលរួមដោយផ្ទាល់នៅកន្លែងដែលអ៊ុយក្រែននិងរុស្ស៊ីប៉ះទង្គិចគ្នា។

គណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមរុស្ស៊ីបានថ្លែងថា ប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុសស្ស៊ីបានរងការវាយប្រហារតាមបណ្តាញអ៊ីនធើណេតដោយទ្រង់ទ្រាយធំ។

ករណីបាញ់ប្រហារក្នុងរដ្ឋ Pennsylvania អាមេរិកបានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត។

កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកវាយប្រហារលើកន្លែងច្រើននៃតំបន់ហ្កាហ្សា យ៉ាងហោចណាស់បានបណ្តាលឱ្យមនុស្ស ១៨ នាក់ស្លាប់បាត់បង់ជីវិត។

អគ្គនាយកអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យអ៊ីស្រាអែលឈប់វាយប្រហារក្រុងរ៉ាហ្វាភាគខាងត្បូងហ្កាហ្សា។

តំបន់ភាគខាងជើងស៊ីរីបានកើតករណីជាន់គ្រាប់មីន  ដែលធ្វើឱ្យមនុស្ស១២នាក់ស្លាប់បាត់បង់ជីវិត។

ប្រទេសហុងឌូរ៉ាសដាស់តឿនឱ្យសហគមន៍នៃបណ្តារដ្ឋនៅអាមេរិកឡាទីន និងការ៉ាបៀនចាត់សកម្មភាពភ្លាមដើម្បីឆ្លើយតបនឹងវិបត្តិនៅហៃទី៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស