ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមរុស្ស៊ី៖ ប្រព័ន្ធបោះឆ្នោតប្រធានាធិបតីរុស្ស៊ីរងការវាយហារតាមបណ្តាញអ៊ីនធើណែតយ៉ាងច្រើនសន្ធឹក
2024-03-17 11:59:56cri
Share with:

      ថ្ងៃទី ១៦ ខែមីនា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមរុស្ស៊ីបានថ្លែងថា ប្រព័ន្ធនិងវេទិកាសម្រាប់បោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីបានរងការវាយហារតាមបណ្តាញអ៊ីនធើណែតយ៉ាងច្រើនសន្ធឹក។

     លោកស្រីបានថ្លែងថា ចាប់តាំងពីចាប់ផ្តើមបោះឆ្នោតមក ភាគីរុស្ស៊ីបានចាប់ស្ទាក់ការវាយប្រហារតាមទ្រង់”បដិសេធផ្តល់សេវាកម្មបែបចែកចាយ”(DdoS)ដែលសំដៅទៅលើប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិករយៈចម្ងាយនិងវេទិកាពាក់ព័ន្ធ។  ក្នុងនោះ ការវាយប្រហារទៅលើវេបសាយបោះឆ្នោតអេឡិចត្រូនិកចម្ងាយឆ្ងាយមានចំនួនដល់ទៅ ១៣ ម៉ឺនលើកឯណោះ ក្រៅពីនេះ នៅមានការវាយប្រហារចំនួន ៣ ម៉ឺនលើកទៅលើវេបសាយនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមរុស្ស៊ីទៀត។

    សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០២៣ បានចាប់ផ្តើមធ្វើពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា។ ការបោះឆ្នោតលើកនេះបាននាំចូលជាលើកដំបូងនូវទម្រង់បោះឆ្នោតអេឡីចត្រូនិករយៈចម្ងាយនៅតំបន់ជាច្រើន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស