ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសហុងឌូរ៉ាសដាស់តឿនសហគមន៍នៃរដ្ឋអាមេរិកឡាទីននិងការាប៊ីនចាត់វិធានកាដោយភ្លាម ដើម្បីទប់ទល់នឹងវិបត្តិហៃទី
2024-03-17 12:17:36cri
Share with:

ថ្ងៃទី១៦ ខែមីនា លោកCastroប្រធានាធិបតីហុងឌូរ៉ាសដែលជាប្រទេសប្រធានផ្លាស់វេននៃសហគមន៍រដ្ឋអាមេរិកឡាទីននិងការាប៊ីនបានចេញសេចក្តីប្រកាស ដោយដាស់តឿនសហគមន៍រដ្ឋអាមេរិកឡាននិងការាប៊ីនចាត់វិធានកាភ្លាម ដើម្បីទប់ទល់នឹងវិបត្តិសន្តិសុខហៃទី ព្រមទាំងប្រឆាំងចំពោះកម្លាំងខាងក្រៅដែលធ្វើប្រតិបត្តិការយោធាណាមួយនៅក្នុងដែនដីហៃទី។

លោកCastroបានលើកឡើងថា ប្រទេសសាមជិកនៃសហគមន៍រដ្ឋអាមេរិកឡាទីននិងការាប៊ីនមានកាតព្វកិច្ចគោរព«សេចក្តីប្រកាសKingston» ហើយមិនអនុញ្ញាតឱ្យជ្រៀតជ្រែកកិច្ចការហៃទីតាមរយៈយោធាទោះក្នុងសភាពការណ៍ណាមួយក៏ដោយ។លោកCasrtoបន្តទៀតថា សហគមន៍រដ្ឋអាមេរិកឡាទីននិងការាប៊ីនបានផ្តល់ការគាំទ្រដ៏ចាំបាច់ទាំងអស់សម្រាប់ហៃទី អង្គភាពក្រោមឱវាទរបស់ខ្លួននឹងបើកធ្វើអំពីកិច្ចប្រជុំពិសេស ដើម្បីពិគ្រោះពិភាក្សាកិច្ចការផ្តល់ជំនួយដល់ហៃទីនៅថ្ងៃទី១៨ ខែមីនា ខាងមុខ។

ស្ថានការណ៍សន្តិសុខនៅហៃទីកាន់តែអាអ៊ួរទៅៗនាពេលថ្មីៗនេះ ក្រុមបងធំជាច្រើនបានវាយប្រហារសំណង់បរិក្ខារសាធារណៈនៅកំពង់ផែAu-Prince ដោយទាមទារឱ្យលោកHenriនាយករដ្ឋមន្ត្រីហៃទីលាលែងពីមុខតំណែង។ថ្ងៃទី១១ ខែមីនា លោកHenriបានប្រកាសថា រដ្ឋាភិបាលហៃទីនឹងសុំលាលែងពីមុខតំណែងបន្ទាប់គណៈកម្មាធិការប្រធានាធិបតីអន្តរកាលបង្កើតឡើង៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស