ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ភាគខាងជើងប្រទេសស៊ីរីបានកើតមានរឿងជាន់គ្រាប់មីនដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១២នាក់ស្លាប់បាត់បង់ជីវិត
2024-03-17 11:58:37cri
Share with:

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានស៊ីរីនាថ្ងៃទី១៦ខែមីនាឆ្នាំ២០២៤បានឱ្យដឹងថា ខេត្ត Ar Raqqah ដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេសស៊ីរីបានកើតមានរឿងជាន់គ្រាប់មីនដែលបណ្តាលឱ្យមនុស្ស១២នាក់ស្លាប់បាត់បង់ជីវិតនិង៨នាក់ទៀតរងរបួស។


ក្រៅពីនេះ តាមដំណឹនៃអង្គការសង្កេតសិទ្ធិមនុស្សស៊ីរីដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអង់គ្លេសបានឱ្យដឹងថា ឡានភីកអាប់មួយគ្រឿងដែលដឹកប្រជាជនស៊ីរីជាង២០នាក់ដែលនឹងទៅកាយផ្សិតTruffleបានជាន់គ្រាប់មីននៅខេត្ត Ar Raqqah នាថ្ងៃទី១៦ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៦នាក់ក្នុងនោះមានស្រី្ត៩នាក់ស្លាប់បាត់បង់ជីវិតនិងមនុស្សច្រើននាក់ទៀតរងរបួស។កន្លែងដែលកើតមានរឿងជាន់គ្រាប់មីនជាញឹកញាប់មានជនប្រដាប់អាវុធក្រុមប្រទេសអ៊ីស្លាមធ្វើសកម្មភាព។


ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ច្រើននៅប្រទេសស៊ីរីមានរឿងប្រជាជនជាន់គ្រាប់មីនកើតឡើង។សន្ថប័នពាក់ព័ន្ធនិងសាលារៀនជាដើមក្នុងស៊ីរីបានធ្វើសកម្មភាពផ្សព្វផ្សាយចំណេះដឹងអំពីការជៀសវាងកុំឱ្យជាន់គ្រាប់មីនដោយឥតឈប់ឈរ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស