ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋ Pennsylvania កើតមានរឿងបញា់ប្រហារ បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត
2024-03-17 11:58:30cri
Share with:

    ថ្ងៃទី១៦ ខែមីនាតាមម៉ោងក្នុងតំបន់ តាមកាផ្សារដំណឹងនៃ NBC បានឱ្យដឹងថា នៅឃុំ Falls រដ្ឋ Pennsylvania អាមេរិកកើតមានរឿងបាញ់ប្រហារ ដែលបណ្តាលឱ្យមនុស្សចំនួន៣នាក់ស្លាប់បាត់បង់ជីវិត អ្នកដៃដល់នៅតែរត់គេចខ្លួន។

     អាជ្ញាធរនគរបាលក្នុងតំបន់បានបង្ហាញថា ព័ត៌មានបឋមបានបញ្ជាក់ថា ជនជាប់សង្ស័យបើកបររថយន្តមួយគ្រឿងដែលគាត់លួចនៅព្រឹកថ្ងៃដដែល បាញ់សម្លាប់មនុស្សសរុបចំនួន៣នាក់ដែលស្ថិតនៅក្នុងលំនៅឋានពីរកន្លែងនៅជាយក្រុង Philadelphia រួចរត់គេចពីកន្លែងកើតហេតុ។ តាមគេអះអាងថា បន្ទាប់មកនៅវេលាប្រហែលម៉ោង ៩ និង ១៣ នាទី ជនសង្ស័យរូបនេះបានចាប់ពង្រត់អ្នកបើកបរម្នាក់នៅទីតាំងចតឡាននៃហាងលក់ទំនិញមួយ។

     អាជ្ញាធរបន្តថា អ្នកបើកបរមិនបានរងរបួសទេ ជនជាប់សង្ស័យបានកាន់កាំភ្លើងវែងមួយដើម ហើយប្រហែលបានកាន់អាវុធកានតែច្រើនទៀត។ អាជ្ញាធរប៉ូលិសបានស្នើពលរដ្ឋក្នុងតំបន់កុំចេញពីផ្ទះ បិទទ្វារនិងបង្អួចឱ្យបានបិទជិត ហើយផ្លាស់ទីទៅកន្លែងឆ្ងាយពីបង្អួច៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស