ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកអង្គការសុខភាពពិភពលោកអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយលុកលើទីក្រុងRafah
2024-03-17 11:55:00cri
Share with:

ថ្ងៃទី១៦ខែមីនា តាមម៉ោងក្នុងតំបន់ លោកTedros អគ្គនាយកអង្គការសុខភាពពិភពលោកបានបង្ហោះសារនៅលើប្រព័ន្ធទំនាក់ទំនងសង្គមថា លោកមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា អ៊ីស្រាអែលគ្រោងនឹងបើកការវាយលុកលើទីក្រុង Rafahដែលជាទឹកដីភាគខាងត្បូងនៃតំបន់ហ្កាហ្សា ហើបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីក្រុងRafah។

 

លោក Tedros បានថ្លែងថា  ទីក្រុងRafahជាតំបន់ដែលមានប្រជាជនរស់នៅច្រើន ការដែលជម្លោះបន្តកើនឡើងនឹងធ្វើឱ្យការស្លាប់និងការឈឺចាប់កាន់តែច្រើន ជាពិសេសនៅពេលដែលមន្ទីរពេទ្យពិបាកក្នុងការព្យាបាលអ្នកជំងឺកាន់តែច្រើនថែមទៀត


លោកTedros បានបន្តថា មនុស្ស.លាននាក់នៅទីក្រុង Rafahគ្មានកន្លែងសុវត្ថិភាពដើម្បីរត់គេចខ្លួនទេ។ នៅកន្លែងផ្សេងទៀតនៅតំបន់ហ្កាហ្សា គ្មានកន្លែងថែទាំសុខភាពដែលមានសុវត្ថិភាពនិងដំណើរការដោយប្រក្រតី។ មនុស្សជាច្រើនមានភាពខ្សោយ អត់ឃ្លាន ហើយឈឺ ដែលធ្វើឱ្យពិបាកក្នុងការផ្លាស់ទីតាំងម្តងទៀត។


លោកTedros បានអំពាវនាវដល់អ៊ីស្រាអែលកុំឱ្យវាយប្រហារដល់ទីក្រុង Rafah ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាពវិញ៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស