ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិ CGTN 丨"ប្រជាធិបតេយ្យបែបអាមេរិក"បង្កើតភាពវឹកវរជុំវិញពិភពលោក
2024-03-17 19:10:07cri
Share with:

 សហរដ្ឋអាមេរិកបាននាំចេញ "ស្តង់ដារប្រជាធិបតេយ្យ" និងផ្តួចផ្តើមអនុវត្ត "ការផ្លាស់ប្តូរប្រជាធិបតេយ្យ" នៅទូទាំងពិភពលោកដែលនាំមកនូវភាពចលាចល ជម្លោះនិងគ្រោះមហន្តរាយកាន់តែច្រើន ។ ការស្ទង់មតិជាសកលដែលសហការធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាមួយនឹងសាកលវិទ្យាល័យប្រជាជនចិនតាមរយៈ វិទ្យាស្ថានសិក្សាស្រាវជ្រាវការផ្សេព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មីបានបង្ហាញឱ្យដឹងថា  អ្នកផ្តល់បទសម្ភាសន៍បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការប្រើប្រាស់រយៈពេលវែងរបស់អាមេរិកចំពោះបញ្ហាប្រជាធិបតេយ្យ ដើម្បីគាបសង្កត់ប្រទេសផ្សេងទៀត ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននិងធ្វើឱ្យមានការបែកបាក់កាន់តែធ្ងន់ធ្ងរនៅក្នុងសហគមន៍អន្តរជាតិនិងការប្រឈមមុខដាក់គ្នាជាក្រុម។ 

នៅក្នុងការស្ទង់មតិ  84.3% នៃអ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញថា លទ្ធិប្រជាធិបតេយ្យគួរតែមានទម្រង់ផ្សេងៗគ្នានៅក្នុងប្រទេសនិងវប្បធម៌ខុសៗគ្នា  84.8% នៃអ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញថា នៅពេលដែលប្រទេសមួយជ្រើសរើសប្រព័ន្ធនយោបាយ វាគួរតែពិចារណាពីប្រវត្តិសាស្រ្តរបស់ខ្លួន វប្បធម៌ និងលក្ខខណ្ឌជាតិ។  80.3 % នៃអ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញថា មានអរិយធម៌ច្រើនបែបយ៉ាងនៅលើពិភពលោកមានឥទ្ធិពលវិជ្ជមានលើការអភិវឌ្ឍពិភពលោក 79.5% នៃអ្នកផ្តល់បទសម្ភាសន៍បង្ហាញការប្រឆាំងយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកអនុត្តរភាពលើក្រមខណ្ឌពិភពលោកក្រោមបដានៃ "លទ្ធិប្រជាធិបតេយ្យ" ។ 86.8% នៃអ្នកផ្តល់បទសម្ភាសន៍បានអំពាវនាវឱ្យសហរដ្ឋអាមេរិកផ្អែកលើគោលគំនិតនៃការគោរពគ្នាទៅវិញទៅមក និងការស្វែងរកមូលដ្ឋានរួម ខណៈពេលដែលរក្សាភាពខុសគ្នា និងបញ្ឈប់ទង្វើអនុត្តរភាពឱ្យបានឆាប់តាមដែលអាចធ្វើបាននៅពេលទាក់ទង់ជាមួយប្រទេសដទៃទៀត ។ 

ទិន្នន័យស្ទង់មតិខាងលើនេះគ្របដណ្តប់លើការស្ទាបស្ទង់មតិសាធារណៈចំនួនបី រួមទាំងការស្ទង់មតិ "ចំណាប់អារម្មណ៍ចំពោះអាមេរិក" ដោយមានអ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោកសរុបចំនួន 39315 នាក់។ ការស្ទង់មតិគំរូបានមកពីប្រទេសចំនួន 32 ទូទាំងពិភពលោក រួមទាំងអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ កាណាដា អេស្បាញ និងជប៉ុន ក៏ដូចជាអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រេស៊ីល អាហ្សង់ទីន អាហ្រ្វិកខាងត្បូង ម៉ាឡេស៊ី ប៉េរូ និងប៉ាគីស្ថានជាដើម ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស