ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនបានអធិប្បាយអំពីជំហររបស់ចិនលើបញ្ហាសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
2024-03-16 15:08:00cri
Share with:

ថ្ងៃទី ១៥ ខែមីនាលោក Chen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវនិងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វីសបានថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដោយបានណែនាំអំពីសមិទ្ធផលរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសិទ្ធិមនុស្សនិងអធិប្បាយអំពីជំហររបស់ចិនលើបញ្ហាសិទ្ធិមនុស្ស ។

លោក Chen Xu បានថ្លែងថា ប្រទេសចិនតែងតែចូលរួមយ៉ាងសកម្មនៅក្នុងអភិបាលកិច្ចសិទ្ធិមនុស្សជាសកល ជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សអន្តរជាតិ តែងតែគាំទ្រការយកចិត្តទុកដាក់ខ្ពស់ដោយសមភាពនិងជំរុញប្រកបដោយតុល្យភាពនូវសិទ្ធិមនុស្សគ្រប់ប្រភេទ ព្រមទាំងពន្លឿនការអនុវត្តសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌និងសិទ្ធិអភិវឌ្ឍន៍ ។ នៅក្នុងសម័យប្រជុំចុងក្រោយនៃក្រុមប្រឹក្សាសិទ្ធិមនុស្សបានពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចចិត្តស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ដែលស្នើឡើងដោយប្រទេសចំនួន ៨០ បូករួមទាំងប្រទេសចិនផង ។ យើងសង្ឃឹមថា សេចក្តីសម្រេចចិត្តនេះអាចត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងរួមចំណែកដល់ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ។

លោក Chen Xu បានលើកឡើងថា សសរស្តម្ភទាំងបីនៃសន្តិភាព ការអភិវឌ្ឍនិងសិទ្ធិមនុស្សគឺជាទីបង្អែកគ្នាទៅវិញទៅមកនិងមិនអាចខ្វះបាន ។ សង្ឃឹមថា គ្រប់ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិនឹងពង្រឹងកិច្ចសហប្រតិបត្តិការស្របតាមមុខងាររបស់ខ្លួន ។ ទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគួរតែអនុវត្តការងាររបស់ខ្លួនដោយស្មើភាពនិងសត្យនុម័ត ប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រើសរើសនិងមិននយោបាយវូបនីយកម្ម ដើម្បីកសាងវេទិកាសម្រាប់គ្រប់ភាគីក្នុងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនា ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស