ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យុទ្ធនាការប្រមែប្រមូលសកល! លិខិតមកពីទីឆ្ងាយ៖ រឿងរ៉ាវរវាងខ្ញុំនិងប្រទេសចិន
2024-03-16 15:14:42cri
Share with:

      ឆ្នាំ២០២៤ ជាខួប ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ស្របពេលដែលគំនិតស្តីពីការសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលត្រូវបានផ្សព្វផ្សយយ៉ាងទូលំទូលាយនិងជ្រាបចូលក្នុងដួងចិត្តរបស់អ្នកផងទាំងពួង ប្រទេសចិនដែលបានអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បាននាំមកនូវកាលានុវត្តភាពដល់ពិភពលោក និងកសាងស្ពានមិត្តភាពជាមួយប្រជាជននៃបណ្តាប្រទេសនានាជាបន្តបន្ទាប់ផងដែរ។ ទំនាក់ទំនងខាងសេដ្ឋកិច្ចនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបានបន្សល់ទុកនូវរឿងរ៉ាវដ៏គួឱ្យរំភើបចិត្តជាច្រើនស្តីពីការប្រាស្រ័យទាក់ទងយ៉ាងស្អិតល្មួតរវាងប្រទសចិននិងពិភពលោក។  

      ឥឡូវនេះ ពួកយើងសូមអញ្ជើញលោកអ្នកឱ្យចូលរួមក្នុងសកម្មភាពប្រមែប្រមូលទូទាំងពិភពលោកនូវ”លិខិតមកពីទីឆ្ងាយ៖ រឿងរ៉ាវរវាងខ្ញុំនិងប្រទេសចិន” ដើម្បីចែករំលែកនូវរឿងរ៉ាវរបស់លោកអ្នកជាមួយប្រទេសចិន និងកត់ត្រានូវខណៈពេលដ៏កក់ក្តៅ សប្បាយរីករាយឬផ្តល់ជាកម្លាំងចិត្ត។ វាអាចជាអត្ថបទ រូបភាពឬវីដេអូខ្លី និងផ្ទាំងរូបភាពផ្សព្វផ្សាយមានគំនិតប្លែកៗ។ រឿងរ៉ាវរបស់លោកអ្នកអាចនឹងមានឱកាសចាក់ផ្សាយតាមទូរទស្សន៍និងទូរស័ព្ទដៃក្នុងកម្មវិធី«វេទិកាមតិសាធារណៈរបស់ចិន»នៃប៉ុស្តិ៍អន្តរជាតិភាសាចិននៃស្ថានីយទូរទស្សន៍មជ្ឈិមចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីឱ្យទស្សនិកជនកាន់តែច្រើនមើលឃើញដោយផ្ទាល់ភ្នែកនូវនិស្ស័យរវាងលោកអ្នកនិងចិន។

      ចាប់ពីឥឡូវនេះរហូតដល់ដំណាច់ខែសីហាឆ្នាំ២០២៤ ពួកយើងទន្ទឹងរង់ចាំយ៉ាងកក់ក្តៅនូវការចូលរួមរបស់លោកអ្នក!

អ្នកបកប្រែ:王昭君
ប្លុកពិសេស