ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមិនអាចរារាំងជំហានទៅមុខរបស់ចិនបានទេ
2024-03-16 14:41:53cri
Share with:

        ក្នុងសន្និសីទកាសែតជាប្រចាំថ្ងៃទី ១៥ ខែមីនានៃក្រសួងការបរទេសចិន  មានអ្នកកាសែតបានសួរថា  ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា លោក ត្រាំ អតីតប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើអនុក្រឹត្យប្រធានាធិបតីសម្ងាត់មួយកាលពីឆ្នាំ ២០១៩ ដែលប្រគល់សិទ្ធិដល់ទីភ្នាក់ងារចារកម្មអាមេរិក CIA បង្កើតក្រុមការងារពិសេសសំដៅចំពោះក្នុងស្រុកប្រទេសចិន នៅអាស៊ីអាគ្នេយ៍  នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង និងនៅទ្វីបអាហ្វ្រិកជាដើម តាមរយៈមធ្យោបាយសម្ងាត់មួយចំនួនដូចជា ការផ្តល់ប្រាក់ឱ្យប្រព័ន្ធសារព័ត៌មាន បង្កើតគណនីក្លែងក្លាយលើបណ្តាញទំនាក់ទំនងសង្គមជាដើម ដើម្បីផ្សព្វផ្សាយមតិលាបពណ៌ចំពោះរដ្ឋាភិបាលចិន។ តើអ្នកនាំពាក្យវាយតម្លៃយ៉ាងណាចំណោះករណីនេះ?

      ទាក់ទិននឹងករណីដែលថា លោក ត្រាំ អតីតប្រធានាធិបតីអាមេរិកបានប្រគល់សិទ្ធិឱ្យទីភ្នាក់ងារ CIA បង្កើតក្រុមពិសេសផ្សព្វផ្សាយសម្តីលាបពណ៌លើរដ្ឋាភិបាលចិន     លោក Wang Wenbing  អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា   ព័ត៌មានពាក់ព័ន្ធបានបង្ហាញម្តងទៀតថា  ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីចិនជាកលល្បិចដ៏សំខាន់របស់អាមេរិក  ដើម្បីធ្វើសង្គ្រាមខាងការយល់ដឹងចំពោះចិន។  ការនេះមិនអាចរារាំងដល់ជំហានទៅមុខរបស់ចិនបានទេ វាមានតែធ្វើឱ្យអ្នកផងកាន់តែយល់ដឹងច្បាស់ពីអាមេរិកវិញ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស