ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់ថ្លែងថា៖ គាំទ្រយ៉ាងម៉ឹងម៉ាត់ចំពោះឆ្មាំសមុទ្រចិនអនុវត្ត ច្បាប់និងយាមល្បាតលើលំហសមុទ្របក្បែរស្រុកJinmen
2024-03-16 15:30:21cri
Share with:

ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ នគបាលឆ្មាំសមុទ្រខេត្តFujianប្រទេសចិនបានបង្កើតក្បួននាវា ដើម្បីអនុវត្តច្បាប់និងយាមល្បាតតាមច្បាប់នៅសមុទ្រក្បែរស្រុកJinmen។លោកChen Binghua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បានថ្លែងថាចាប់ពីករណីBUKនាវាដ៏អាក្រក់នៅថ្ងៃទី១៤ខែកុម្ភៈកន្លងមក អជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យមិនគិតគូរពីការកែប្រែកំហុសចំពោះទង្វើមើលងាយដល់អាយុជីវិតមនុស្សនិងមិនអើពើចំពោះការទាមទារសមហេតុផលរបស់ក្រុមគ្រួសារជនរងគ្រោះឡើយ ផ្ទទៅវិញប៉ុនប៉ងចង់យកនិតីវិធីស៊ើបអង្កេតផ្ទៃក្នុងជាលេស ដើម្បីគេចវេះីទំនួលខុសត្រូវ នេះបានធ្វើឱ្យជនរួមជាតិត្រើយទាំងសងខាងក្នុងនោះរួមមានមហាជនស្រុកJinmenផងដែររួមគ្នាប្រឆាំងនិងខឹងម្បារយ៉ងខ្លាំង។កោះតៃវ៉ាន់គឺជាចំណែកមួយរបស់ប្រទេសចិន ឆ្មាំសមុទ្រមហាដីគោកចិនអនុវត្តច្បាប់និងយាមល្បាតនៅលំហសមុទ្រស្រុកJinmenគឺជាសកម្មភាពសមហេតុផលសម្រាប់គាំពារសណ្តាប់ធ្នាប់លើលំហសមុទ្រពាក់ព័ន្ធ។


លោកបានបន្តថា យើងមិនអាចទទួលយកបាននិងមិនបណ្តាយឱ្យទង្វើកម្រោលរបស់អជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលមិនអើពើដល់សន្តិសុខអាយុជីវិតនិងទ្រព្យសម្បត្តិរបស់អ្នកនេសាទមហាដីគោកចិន និងបង្ខូចដល់មនោសញ្ចេតនារវាងជនរួមជាតិត្រើយទាំងសងខាង។អជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យត្រូវតែមានដំណោះស្រាយចំពោះក្រុមគ្រួសារជនរងគ្រោះ និងជនរួមជាតិត្រើយទាំងសងខាងក្នុងពេលឆាប់ៗ ភាគីមហាដីគោកចិនរក្សាសិទ្ធិដែលនឹងចាត់វិធានការថែមមួយកម្រិតទៀត បើពុំនោះសោជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យនឹងទទួលខុសត្រូវទាំងស្រុង

អ្នកបកប្រែ:张艳萍
ប្លុកពិសេស