ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យោធាចិននឹងរៀបចំធ្វើកិច្ចប្រជុំទ្វីបអាស៊ីលើកទី៧នៃក្រុមប្រឹក្សាកីឡាយោធាអន្តរជាតិ
2024-03-16 15:01:46cri
Share with:

       អ្នកកាសែតទទួលបានដំណឹងពីក្រសួងការបរទេសចិននៅថ្ងៃទី ១៥ ខែមីនាថា   ពីថ្ងៃទី ២៥ ដល់ថ្ងៃទី  ២៨ ខែមីនា  យោធាចិននឹងរៀបចំធ្វើកិច្ចប្រជុំទ្វីបអាស៊ីលើកទី៧នៃក្រុមប្រឹក្សាកីឡាយោធាអន្តរជាតិនៅទីក្រុង Nanchang   ខេត្ត Jiangxi ។ នេះជាកិច្ចប្រជុំលក្ខណៈយន្តការប្រចាំឆ្នាំក្នុងតំបន់អាស៊ី នៃកីឡាយោធាអន្តរជាតិ  ក្នុងគោលបំណងសិក្សាស្រាវជ្រាវ និងអនុវត្តផែនការអភិវឌ្ឍយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាកីឡាយោធាអន្តរជាតិ  បង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិខាងកីឡាយោធា  និងធ្វើឱ្យការកសាងយន្តការនិងប្រព័ន្ធគោលនយោបាយពាក់ព័ន្ធមានសុក្រឹតភាព ។  សូមបញ្ជាក់ថា នេះជាសកម្មភាពកីឡាយោធាអន្តរជាតិសំខាន់មួយទៀត ដែលបន្ទាប់ពីយោធាចិនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយោធិនពិភពលោកលើកទី ៧ នៅទីក្រុងWuhanនាឆ្នាំ ២០១៩៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស