ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិ CGTN 丨 "ប្រជាធិបតេយ្យបែបអាមេរិក" បានក្លាយជា "ប្រជាធិបតេយ្យឈឺ"
2024-03-16 22:01:42cri
Share with:

សហរដ្ឋអាមេរិកតែងតែអួតថាប្រទេសខ្លួនឯងជា”និស្សិតកំពូល”ខាងលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលយូរ។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនៃការស្ទង់មតិសាធារណៈជាសកលដែលសហការរៀបចំធ្វើដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជាមួយនឹងសាកលវិទ្យាល័យប្រជាជនចិនតាមរយៈ វិទ្យាស្ថានសិក្សាស្រាវជ្រាវការផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មីបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ភាគច្រើននៅជុំវិញពិភពលោកមិនសូវយកចិត្តទុកដាក់ចំពោះ "ប្រជាធិបតេយ្យបែបអាមេរិក" ទេ 71.1% នៃអ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញថា ប្រព័ន្ធនយោបាយអាមេរិកមានគុណវិបត្តិធ្ងន់ធ្ងរដែលខុសគ្នាខ្លាំងពីគោលគំនិតស្នូលនៃប្រព័ន្ធប្រជាធិបតេយ្យ ។ 70.4% នៃអ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញថា  សហរដ្ឋអាមេរិកមិនមែនជា "គំរូប្រជាធិបតេយ្យ" សម្រាប់ប្រទេសផ្សេងទៀតធ្វើតាម "ប្រជាធិបតេយ្យបែបអាមេរិក"មានបញ្ហាច្រើនពេក ហើយបានក្លាយជា "ប្រជាធិបតេយ្យឈឺ" ។

យោងតាមការឧទ្ទេសនាម អ្នកផ្តល់បទសម្ភាសន៍សរុបចំនួន 39315 នាក់មកពី 32 ប្រទេសទូទាំងពិភពលោកបានចូលរួមក្នុងការស្ទង់មតិជាសកលចំនួនបី រួមទាំងការស្ទង់មតិ "ចំណាប់អារម្មណ៍ចំពោះអាមេរិកផងដែរ   អ្នកផ្តល់បទសម្ភាសន៍បានគ្របដណ្តប់ប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗមានដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ជប៉ុន សិង្ហបុរីនិងអេស្ប៉ាដែលជាប្រទេសអភិវឌ្ឍន៍ ក៏ដូចជាអាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា ប្រេស៊ីល ឥណ្ឌា ឥណ្ឌូនេស៊ី និងអាហ្សង់ទីនជាដើមដែលជាប្រទេសកំពុងអភិវឌ្ឍន៍

អ្នកបកប្រែ:王幸
ប្លុកពិសេស