ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងករណីដែលសភាជាន់ទាបអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ដែលសំដៅមុខព្រួញទៅរក TikTok
2024-03-15 10:18:49cri
Share with:

   

   ទាក់ទិននឹងករណីដែលសភាជាន់ទាបអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ដែលសំដៅមុខព្រួញទៅរកកម្មវិធីវីដេអូ TikTok អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងកាលពីថ្ងៃទី ១៤ ខែមីនាថា ភាគីអាមេរិកគួរគោរពយ៉ាងប្រាកដប្រជាចំពោះសេដ្ឋកិច្ចទីផ្សារនិងគោលការណ៍ប្រកួតប្រជែងដោយសមភាព បញ្ឈប់ការគាបសង្កត់សហគ្រាសនៃប្រទេសដទៃដោយគ្មានហេតុផល ដើម្បីបង្កបរិយាកាសអាជីវកម្មដែលបើកទូលាយ មានសច្ចយុត្តិធម៌និងមិនរើសអើង។ ភាគីពាក់ព័ន្ធគួរគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់និងបទប្បញ្ញត្តិរបស់ចិន។ ភាគីចិននឹងចាត់រាល់វិធានការដ៏ចាំបាច់ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស