ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Joao Lourenco ប្រធានាធិបតីអង់ហ្គោឡា
2024-03-15 17:10:52cri
Share with:

     រសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសភាប្រជាជនចិននៅទីក្រុងប៉េកាំង  លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Joao Lourenco  ប្រធានាធិបតីអង់ហ្គោឡា  ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ប្រមុខរដ្ឋប្រទេសទាំងពីរបានប្រកាសថា ទំនាក់ទំនងចិន-អង់ហ្គោឡាលើកឡើងជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

      ប្រទេសចិននិងអង់ហ្គោឡាមានទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ។ឆ្នាំ២០២៣ ប្រទេសទាំង២បានរួមគ្នាអបអរសាទរខួប៤០ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូត។បច្ចុប្បន្ន និន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសចិននិងអង់ហ្គោឡាមានសភាពល្អប្រសើរ ទំនុកចិត្តផ្នែកនយោបាយរវាងគ្នានិងគ្នាកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការប្រាកដប្រជាទទួលបានសមិទ្ធផលដ៏សម្បូរបែប ដែលផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននៃប្រទេសទាំងពីរ។  ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Lourenco  លើកនេះ នឹងបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរវាងប្រទេសចិននិងអង់ហ្គោឡា ហើយជំរុញឱ្យកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរទទួលបានការវិវឌ្ឍរីកចម្រើនថ្មីដោយឥតឈប់ឈរ។

      ថ្នាក់ដឹកនាំភាគីទាំងពីរបានរួមគ្នាធ្វើជាអធិបតីនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ។

      ថ្ងៃដដែល លោក Zhao Leji  ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបសន្ទនាជាមួយលោក Joao Lourenco ប្រធានាធិបតីអង់ហ្គោឡានៅទីក្រុងប៉េកាំង។



អ្នកបកប្រែ:邓倩
ប្លុកពិសេស