ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលសភាជាន់ទាបអាមេរិកអនុម័តសេចក្តីព្រាងច្បាបសំដៅលើTik Tok
2024-03-15 10:56:40cri
Share with:


ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ រដ្ឋសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទាមទារឱ្យTik Tokបំបែកខ្លួនចេញពីក្រុមហ៊ុនByteDance។


ក្នុងសន្និសីទកាសែតនៃក្រសួងការបរទេសចិនដែលរៀបចំធ្វើនៅថ្ងៃទី១៤ខែមីនា លោក Wang Wenbing អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងពេលឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានថា សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាអាមេរិកបានអនុម័តនេះបានធ្វើឱ្យអាមេរិកឈរនៅម្ខាងបដិបក្ខជាមួយគោលការណ៍ប្រកួតប្រជែងដោយយុត្តិធម៌និងបទប្បញ្ញត្តិសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។ប្រសិនបើលេសដែលហៅថា«សន្តិសុខជាតិ»អាចយកមកប្រើប្រាស់តាមតែអំពើចិត្តសម្រាប់គាបសង្កត់លើសហគ្រាស់ឆ្នើមរបស់ប្រទេសផ្សេង នោះគឺគ្មានយុតិ្តធម៌និងសច្ចធម៌អ្វីសោះឡើយ។


លោកបានបន្តថាពេលឃើញគេមានរបស់ល្អ ក៏ចង់ដណ្តើមធ្វើជារបស់ខ្លួនឯង នេះគឺជាគំនិតរបស់ចោរប្លន់។ទង្វើដែលអាមេរិកដោះស្រាយករណីកម្មវិធីTikTokគឺបានធ្វើឱ្យពិភពលោកទាំងមូលមើលឃើញកាន់តែច្បស់ថា «បទប្បញ្ញត្តិ»និង«សណ្តាប់ធ្នាប់»ដែលអាមេរិកអះអាងនោះតើវាបានផ្តល់ផលប្រយោជន៍ដល់ពិភពលោកឬក៏គ្រាន់តែបម្រើឱ្យអាមេរិកខ្លួនឯងតែប៉ុណ្ណោះទេ

អ្នកបកប្រែ:张艳萍
ប្លុកពិសេស