ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីតាំងចែកចាយសម្ភារៈជំនួយមួយកន្លែងក្នុងតំបន់ហ្កាហ្សារងការវាយប្រហារពីទាហានអ៊ីស្រាអែល បណ្តាលឱ្យមនុស្សជាមួយរយនាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស
2024-03-15 11:35:59cri
Share with:

នៅព្រឹកព្រលឹមថ្ងៃទី ១៥ ខែមីនា ស្ថាប័នសុខាភិបាលនៃតំបន់ហ្កាហ្សារបស់ប្រទេសប៉ាឡេស្ទីនបានចេញសេចក្តីថ្លែងការណ៍ថា ទីតាំងចែកចាយសម្ភារៈជំនួយមួយកន្លែងស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សាបានរងការវាយប្រហារពីកងទ័ពអ៊ីស្រាអែលនៅល្ងាចថ្ងៃទី ១៤ ខែមីនា ដែលបណ្តាលឱ្យមនុស្សជាងមួយរយនាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស។

ប្រភពព័ត៌មានពីតំបន់ហ្កាហ្សាឱ្យដឹងថា ឧទ្ធម្ភាគចក្រអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើក្រុមមនុស្សដែលកំពុងរង់ចាំទទួលសម្ភារៈជំនួយ ហើយក្នុងចំណោមអ្នកស្លាប់ក៏មានលុមារផងដែរ ។

យោងតាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនបានឱ្យដឹងថា ថ្ងៃទី ១៤ ខែមីនា  កងទ័ពអ៊ីស្រាអែលបានវាយប្រហារតាមអាកាសទៅលើជំរំជនភៀសខ្លួនមួយកន្លែងនៅក្នុងតំបន់ហ្កាហ្សា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់បាត់បង់ជីវិត ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស