ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីចាប់ផ្តើមជាផ្លូវការ
2024-03-15 11:44:39cri
Share with:

ថ្ងៃទី ១៥ ខែមីនា  ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០២៤ បានចាប់ផ្តើមជាផ្លូវការ ។

តាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតនៃមជ្ឈិមរុស្ស៊ីបានឱ្យដឹងថា ពលរដ្ឋរុស្ស៊ីប្រមាណ ១១០ លាននាក់មានសិទ្ធិបោះឆ្នោត ។ មណ្ឌលបោះឆ្នោតជាង ៩ ម៉ឺនកន្លែងត្រូវបានបង្កើតឡើងសម្រាប់ការបោះឆ្នោតលើកនេះ ហើយរយៈពេលបោះឆ្នោតគឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ។

បេក្ខជនសរុបចំនួន ៤ រូបបានឈរឈ្មោះបោះឆ្នោតប្រធានាធិបតីលើកនេះ រួមមានលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន លោក Slutsky មកពីគណបក្សប្រជាធិបតេយ្យសេរីរុស្ស៊ី លោក Kharitonov មកពីគណបក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ីនិងលោក Davankov មកពីគណបក្សប្រជាជនថ្មីរុស្ស៊ី ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស