ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនតំណាងប្រទេសចំនួន៨០ថ្លែងសុន្ទរកថារួមស្តីពីការជំរុញសិទ្ធិកុមារតាមរយៈភាពវៃឆ្លាតសិប្បនិមិ្មត
2024-03-15 11:32:47cri
Share with:

ថ្ងៃទី១៤ ខែមីនា លោកChenXuតំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនិងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីសបានតំណាងឱ្យប្រទេសចំនួន៨០ថ្លែងសុន្ទរកថារួមស្តីពីការជំរុញសិទ្ធិកុមារតាមរយៈភាពវៃឆ្លាតសិប្បនិម្មិតនៅក្នុងកិច្ចប្រជុំលើកទី៥៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។

សុន្ទរកថារួមបានលើកឡើងថា ភាពវៃឆ្លាតសិប្បនិម្មិតជាវិស័យថ្មីនៃការអភិវឌ្ឍរបស់មនុស្សជាតិ គួរតែប្រកាន់ខ្ជាប់គំនិតដែលរួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងចែករំលែកគ្នា ដើម្បីសហការជំរុញការគ្រប់គ្រងភាពវៃឆ្លាតសិប្បិនិម្មិត។កុមារជាអនាគតនិងក្តីសង្ឃឹមរបស់មនុស្សជាតិ។កុមារនៅយុគសម័យថ្មីនឹងក្លាយជាក្រុមសំខាន់មួយដែលចេះប្រើប្រាស់បច្ចេកវិទ្យាភាពវៃឆ្លាតសិប្បនិម្មិតនិងទទួលផលប្រយោជន៍ពីភាពវៃឆ្លាតសិប្បនិម្មិត លោកបានអំពាវនាវឱ្យជំរុញការអភិវឌ្ឍភាពវៃឆ្លាតសិប្បនិម្មិតដោយគុណភាពខ្ពស់ ដើម្បីជួយជំរុញសុខភាពផ្លូវចិត្តរបស់កុមារនិងការពារសិទ្ធិរបស់កុមារ។

នេះជាសុន្ទរកថាមួយក្នុងចំណោមសុន្ទរកថាស្តីពីការជំរុញសិទ្ធិរបស់ក្រុមមនុស្សពិសេសតាមរយៈភាពវៃឆ្លាតសិប្បនិម្មិតដែលផ្តួចផ្តើមឡើងដោយប្រទេសចិនក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលទទួលបានការគាំទ្រនិងវាយតម្លៃយ៉ាងទូលំទូលាយពីសំណាក់ប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ។ប្រទេសចិនក៏ធ្លាប់បានផ្តួចផ្តើមឱ្យមានសុន្ទរកថារួមស្តីពីការជំរុញសិទ្ធិរបស់ជនពិការតាមរយៈភាពវៃឆ្លាតសិប្បនិម្មិតនៅក្នុងកិច្ចប្រជុំលើកទី៥៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស