ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បច្ចេកទេសបន្លួញនិងដំណាប់ ៖ ប្រាជ្ញារបស់ជាងឈើចិនបង្កប់នៅក្នុងឈើ
2024-03-15 10:31:11cri
Share with:

បច្ចេកទេសបន្លួញនិងដំណាប់ គឺជាវិធីសាស្រ្តរចនាសម្ព័ន្ធសំខាន់នៃស្ថាបត្យកម្ម និងគ្រឿងសង្ហារឹមរបស់ចិន មុខតំណរវាងគ្រឿងបង្គុំនីមួយៗនៃរចនាសម្ព័ន្ធឈើត្រូវបានតភ្ជាប់ដោយបន្លួញនិងដំណាប់ ដើម្បីបង្កើតជាស៊ុមឈើដែលអាចបត់បែនបាន។

ការប្រើឈើធ្វើបន្លួញនិងដំណាប់ ត្រូវបានគេស្គាល់ថាជា តម្រិះប្រាជ្ញាចិនបុរាណ។បច្ចេកទេសបន្លួញនិងដំណាប់មិនត្រូវការដែកគោលនិងកាវឡើយ ហើយពឹងផ្អែកទាំងស្រុងលើការស៊កបញ្ចូលរវាងបន្លួញនិងដំណាប់។ ហើយនៅពេលដែលបន្លួញនិងដំណាប់រាប់មិនអស់ត្រូវបានផ្គុំនៅជាមួយគ្នា តុល្យភាពដ៏ស្មុគស្មាញហើយអស្ចារ្យបានរំលេចឡើង។

ដើម្បីអាចទប់ទល់នឹងកម្លាំងសម្ពាធន៍ពីទិសផ្សេងៗបាន បន្លួញនិងដំណាប់មានទិសដៅនិងទីតាំងខុសៗគ្នា។ នេះបានធ្វើឱ្យឈើអាចជាប់គ្នាក្នុងទិសខុសៗគ្នាដោយមិនប្រើកាវឬដែកគោលឡើយ ដែលធ្វើឱ្យមានលំនឹងខ្លាំងណាស់។ ជាធម្មតាគេតែងតែប្រើឈើធ្វើបន្លួញនិងដំណាប់ ដូច្នេះវាមិនងាយច្រេះទេ។ បន្លួញនិងដំណាប់ដើមឡើយត្រូវបានផ្សាភ្ជាប់ជាមួយគ្នាដោយផ្នែកប៉ោងនិងចង្អូរនៃផលិតផលឈើ ដូច្នេះវាអាចរុះចេញបាន ងាយស្រួលក្នុងការដឹកជញ្ជូន និងការថែទាំនៅពេលក្រោយ។

បន្លួញនិងដំណាប់គឺជាសិល្បៈសោភ័ណ្ឌភាពបូព៌ា និងជាប្រាជ្ញាចិនដែលបង្កប់នៅក្នុងឈើ។

អ្នកបកប្រែ:马小青
ប្លុកពិសេស