ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងឱកាសខួប ៧៥ ឆ្នាំនៃបុណ្យជាតិ ប្រទេសចិននឹងកោតសរសើរយ៉ាងឱឡារិកចំពោះបុគ្គលគំរូមួយចំនួនដែលបានកសាងស្នាដៃលេចធ្លោ
2024-03-14 16:47:13cri
Share with:

     ពេលថ្មីៗកន្លងទៅនេះ ខុទ្ទកាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានប្រកាសសេចក្តីជូនដំណឹងដោយលើកឡើងថា មជ្ឈិមបក្សបានសម្រេចថា ក្នុងឱកាសអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើការជ្រើសរើសនិងប្រគល់គ្រឿងឥស្សរិយយសជាតិនិងគោរមងារកិត្តិយសជាតិ ដើម្បីកោតសរសើរយ៉ាងឱឡារិកចំពោះបុគ្គលគំរូមួយចំនួនដែលបានកសាងស្នាដៃលេចធ្លោក្នុងការរួមចំណែកយ៉ាងខ្លាំងក្លាសម្រាប់ការកសាងនិងអភិវឌ្ឍសាធារណរដ្ឋប្រជាមានិតចិន។

     បើតាមសេចក្តីជូនដំណឹង នឹងប្រគល់ ”គ្រឿងឥស្សរិយយសសាធារណរដ្ឋ” ”គ្រឿងឥស្សរិយយសមិត្តភាព” និងគោរមងារកិត្តិយសជាតិចិន។ ក្នុងនោះ បេក្ខជនឈរឈ្មោះនៃ ”គ្រឿងឥស្សរិយយសមិត្ភាព” ជាជនបរទេសដែលបានរួមចំណែកយ៉ាងឆ្នើមសម្រាប់ការកសាងទំនើបកម្មតាមបែបផែនចិន ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការចិននិងបរទេស និងគាំពារសន្តិភាពពិភពលោក ហើយរាប់អានមេត្រីជាមួយចិនក្នុងរយៈពេលយូរនិងមានកេរ្តិ៍ឈ្មោះល្អប្រសើរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស