ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានទាន់ហេតុការណ៍
2024-03-14 16:49:49cri
Share with:

- តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោក Lorenzo ប្រធានាធិបតីអង់កូឡាចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៤ ខែមីនាតទៅ។

- ក្នុងឱកាសខួប ៧៥ ឆ្នាំនៃបុណ្យជាតិចិន ប្រទេសចិននឹងកោតសរសើរយ៉ាងឱឡារិកចំពោះបុគ្គលគំរូមួយចំនួនដែលបានកសាងស្នាដៃលេចធ្លោ។

- អវកាសយានិកបម្រុងជើងទី ៤ របស់ប្រទេសចិនត្រូវបានជ្រើសរើសរួចរាល់។

- លោក Li Qiang នាយករដ្ឋមន្ត្រីចិនត្រួតពិនិត្យនិងសិក្សាអំពីសភាពការណ៍រួមបញ្ចូលដោយស៊ីជម្រៅរវាងនវានុវត្តន៍ផ្នែកវិទ្យាសាស្រ្តនិងនវានុវត្តន៍ផ្នែកឧស្សាហកម្ម។

- យន្តហោះពាណិជ្ជកម្ម ARJ21 និង C919 ដែលផលិតដោយប្រទេសចិនបានដាក់បង្ហាញនៅម៉ាឡេស៊ី។

- អ្នកជំនាញចិនថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.។

- លោកបៃដិននិងលោកត្រាំនឹងក្លាយជាបេក្ខជនឈរឈ្មោះក្នុងគណបក្សរៀងៗខ្លួន មតិសាធារណៈអាមេរិកបង្ហាញពីការអស់សង្ឃឹមនិងព្រួយបារម្ភ។

- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់សម្តែងការព្រួយបារម្ភចំពោះបញ្ហាអ៊ីសា្រអែលបន្តសម្លាប់ជនជាតិប៉ាឡេស្ទីន។

- ទំហំនាំចូលអាវុធនៅអឺរ៉ុបកើនឡើងយ៉ាងគំហុក វិស័យឧស្សាហកម្មយោធាអាមេរិកទទួលបានផលកម្រៃយ៉ាងច្រើនសន្ធឹក៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស