ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាកិច្ចការរដ្ឋបានបោះពុម្ពផ្សាយ "ផែនការសកម្មភាពជំរុញដោយទ្រង់ទ្រាយធំនូវការធ្វើបច្ចុប្បន្នភាពលើឧបករណ៍និងការប្ដូរពីចាស់ទៅថ្មីនៃទំនិញប្រើប្រាស់"
2024-03-14 15:54:29cri
Share with:

នាពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឹក្សារដ្ឋបានចេញ "ផែនការសកម្មភាពជំរុញដោយទ្រង់ទ្រាយធំនូវការធ្វើបច្ចុប្បន្នភាពលើឧបករណ៍ និងការប្ដូរពីចាស់ទៅថ្មីនៃទំនិញប្រើប្រាស់" ដើម្បីជំរុញការផលិតនិងការប្រើប្រាស់ឧបករណ៍ទំនើប ជំរុញការកើនឡើងជាបន្តបន្ទាប់នៃសមាមាត្រនៃសមត្ថភាពផលិតទំនើប ជំរុញឱ្យទំនិញប្រើប្រាស់បានយូរប្រកបដោយគុណភាពចូលក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបន្ថែមទៀត ធ្វើឱ្យខ្សែសង្វាក់កែច្នៃធនធានមានភាពរលូននិងលើកកម្ពស់យ៉ាងខ្លាំថនូវគុណភាពនិងកម្រិតនៃវដ្តសេដ្ឋកិច្ចជាតិ ។

"ផែនការសកម្មភាព" បញ្ជាក់ពីកិច្ចការសំខាន់ៗចំនួន ២០ រួមទាំងការធ្វើបច្ចុប្បន្នភាពលើឧបករណ៍ ការប្ដូរពីចាស់ទៅថ្មីនៃនៃទំនិញប្រើប្រាស់ ការកែច្នៃឡើងវិញ លើកកម្ពស់ស្តង់ដារនិងពង្រឹងការធានាខាងគោលនយោបាយ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស