ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកអះអាងថា លោកបៃដិននិងលោកត្រាំនឹងត្រូវបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក
2024-03-14 15:29:08cri
Share with:

យោងតាមការប៉ានស្មាននិងការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជាច្រើននៅសហរដ្ឋអាមេរិកបានឱ្យដឹងថា លោកបៃដិនប្រធានាធិបតីអាមេរិកបច្ចុប្បន្ននិងលោកត្រាំអតីតប្រធានាធិបតីអាមេរិកនឹងត្រូវបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនិងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ កាលពីថ្ងៃទី១២ ខែមីនា។នេះបានមានន័យថា ប្រសិនបើគ្មានអ្វីខុសទេ អ្នកទាំងពីរនឹងប្រកួតប្រជែងគ្នាម្តងទៀតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។មតិសាធារណៈអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះករណីនេះ។

អត្ថបទនៃទីភ្នាក់ងារព័ត៌មានសហរដ្ឋអាមេរិកបានបង្ហាញថា លោកបៃដិននិងលោកត្រាំសុទ្ធតែមានចំណុចខ្វះខាតនិងគ្មានប្រជាប្រិយភាព ហើយការប្រជែងគ្នាម្តងទៀតរវាងពួកគេនឹងធ្វើឱ្យទំនាស់ខាងនយោបាយនិងវប្បធម៌មុតស្រួចរបស់អាមេរិកកាន់តែអាប់អួរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស