ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិនិយោគនៅចិន! កិច្ចសន្ទនារវាងប្រព័ន្ធសារព័ត៌មានពិភពលោកក្រោមប្រធានបទ«ប្រទេសចិនក្នុងរដូវផ្ការីក» បានធ្វើនៅក្រុងឈីកាហ្គោ អាមេរិក
2024-03-14 17:19:13cri
Share with:

     ថ្ងៃទី ១៣ ខែមីនា តាមម៉ោងក្នុងតំបន់  កិច្ចសន្ទនារវាងប្រព័ន្ធសារព័ត៌មានពិភពលោកក្រោមប្រធានបទ  «ប្រទេសចិនក្នុងរដូវផ្ការីក» បានបើកធ្វើនៅក្នុងសកលវិទ្យាល័យឈីកាហ្គោនៃទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសម្របសម្រួលដោយសាខាក្រុងឈីកាហ្គោនៃសភាពាណិជ្ជកម្មចិននៅអាមេរិក។

      លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោកបានលើកឡើងថា មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនដែលមួយឆ្នាំធ្វើម្តងទើបបានបិទបញ្ចប់ដោយជោគជ័យក្នុងរដូវផ្ការីកនេះ  ។  លោក Xi Jinping  ប្រធានរដ្ឋចិនបានផ្តោតលើទស្សនៈគំនិតគន្លឹះថ្មីមួយដែលហៅថា កម្លាំងផលិតកម្មគុណភាពថ្មី។ « ខិតខំជំរុញកសាងប្រព័ន្ធឧស្សាហកម្មដ៏ទំនើប ពន្លឿនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី»  បានត្រូវកំណត់ជាភារកិច្ចចំបងក្នុងចំណោមការងារសំខាន់ៗចំនួន១០នៃការងាររដ្ឋាភិបាលចិនក្នុងឆ្នាំ២០២៤នេះ។ កាលពីឆ្នាំទៅ សេដ្ឋកិច្ចចិនមានកំណើន ៥,២%  ដែលបានរួមចំណែក១ភាគ៣ ក្នុងកំណើនសេដ្ឋកិច្ចពិភពលោក។ ការស្ទង់ប្រជាមតិពិភពលោក ដែលរៀបចំដោយ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញឱ្យឃើញថា ៖   អ្នកផ្តល់បទសម្ភាសន៍ពិភពលោកចំនួន ៩៣,១% បានសម្គាល់ថា សេដ្ឋកិច្ចចិនមានភាពរឹងមាំ សក្កតានុពលខ្លាំង ពោរពេញដោយកម្លាំងងើបឡើងវិញ «កាលានុវត្តភាពរបស់ប្រទេសចិន» មិនអាចខកខាននោះទេ ប្រទេសចិននៅតែជាប្រទេសចិន!

        វាគ្មិនជាតិនិងអន្តរជាតិបានសរសើរដោយឯកភាពថា  ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិនមានអនាគតភ្លឺស្វាង រំពឹងទុកថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកនិងការផ្លាស់ប្តូរប្រជាជនចិននិងប្រជាជនអាមេរិកនឹងកាន់តែមានភាពញឹកញាប់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស