ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេស ដើម្បីផ្តល់វិភាគទានថ្មីក្នុងបុព្វហេតុប្រជាធិបតេយ្យរបស់មនុស្សជាតិ
2024-03-14 15:27:16cri
Share with:

        ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី ១៣ ខែមីនានៃក្រសួងការបរទេសចិន មានអ្នកកាសែតបានសួរថា មហាសន្និបាតសភាទាំងពីរប្រទេសចិនបានបិទបញ្ចប់ដោយគាប់ប្រសើរ ឥស្សរជនអន្តរជាតិជាច្រើនបានថ្លែងថាមហាសន្និបាតសភាទាំងពីរបានបង្ហាញនូវភាពរស់រវើកយ៉ាងខ្លាំងនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន។ តើអ្នកនាំពាក្យវាយតម្លៃយ៉ាងណាត្រង់ចំណុចនេះ?

         លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា  មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនជាវេទិកាសំខាន់សម្រាប់បង្ហាញនិងអនុវត្តយ៉ាងស៊ីជម្រៅនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក   ក្នុងឱកាសធ្វើមហាសន្និបាតសភាទាំងពីរប្រចាំជារៀងរាល់ឆ្នាំ  លោក Xi Jinping   អគ្គលេខាធិការនៃគណកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនសរុបបានចូលរួមកិច្ចពិគ្រោះពិភាក្សាតាមក្រុមគណៈប្រតិភូចំនួន ៥៩ លើក  បានអនុវត្តផ្ទាល់នូវប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ ពេលត្រៀមតាក់តែងរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ តាមរយៈបណ្តាញអ៊ីនធើណេត ក្រុមការងារបានប្រមូលរៀបចំសំណើរពីអ្នកប្រើអ៊ីនធើណេតមកពីប្រទេសចំនួនជាង ៤០ដែលបានលើកឡើងសំណើរចំនួនរាប់លានសំណើរ។

       លោក Wang Wenbin  បានបន្តថា តំណាងប្រជាជនទូទាំងប្រទេសចិន  និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានប្រើមធ្យោបាយច្រើនប្រភេទដូចជា ការស្រាវជ្រាវ ការជួបតាមអនឡាញ ការចុះសំណេះសំណាល និងការពិនិត្យសម្គាល់តាមកន្លែងជាក់ស្តែងជាដើម  ដើម្បីប្រមូលសំណើរនិងតម្រូវការរបស់ប្រជាជន រួមបញ្ចូលការគិតពិចារណានិងបំណងរបស់ប្រជាជនក្នុងដំណាក់កាលរៀបចំចាត់ចែងនិងកំណត់នៃផែនការជាតិ។  ប្រទេសចិននឹងបន្តផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ រួមជាឆន្ទៈធ្វើការផ្លាស់ប្តូរនិងសិក្សារៀនសូត្រអំពីបញ្ហាប្រជាធិបតេយ្យជាមួយបណ្តាប្រទេស ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក  ដើម្បីរួមគ្នាផ្តល់វិភាគទានថ្មីក្នុងបុព្វហេតុប្រជាធិបតេយ្យរបស់មនុស្សជាតិ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស