ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងអំឡុងពេលចុះត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវនៅក្រុងប៉េកាំង លោក Li Qiang នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំរុញការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃការច្នៃប្រឌិតបច្ចេកវិទ្យានិងការច្នៃប្រឌិតឧស្សាហកម្ម ដើម្បីពន្លឿនការបង្កើតកត្តាជំរុញថ្មីអត្ថប្រយោជន៍ថ្មីៗនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
2024-03-14 16:47:49cri
Share with:

ថ្ងៃទី ១៣ ខែមីនា លោក Li Qiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិននិងជានាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានទៅចុះត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវនៅទីក្រុងប៉េកាំង ។ លោកបានគូសបញ្ជាក់ថា ត្រូវសិក្សានិងអនុវត្តឱ្យស៊ីជម្រៅនូវស្មារតីនៃសុន្ទរកថាដ៏សំខាន់របស់លោក Xi Jinping ក្នុងអំឡុងសម័យប្រជុំសភាទាំងពីរនៃប្រទេសចិន យកចិត្តទុកដាក់អនុវត្តនូវគ្រប់ភារកិច្ចដែលកំណត់ដោយកិច្ចប្រជុំទាំងពីរ ចាប់ជាប់នូវនិន្នាការបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងនិន្នាការផ្លាស់ប្តូរឧស្សាហកម្មជុំថ្មីនិងជំរុញការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិតឧស្សាហកម្ម និងបណ្តុះពង្រឹងកម្លាំងផលិតកម្មគុណភាពថ្មីនិងពន្លឿនការបង្កើតកម្លាំងចលករថ្មីនិងអត្ថប្រយោជន៍ថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។

នៅថ្ងៃដដែលនោះ លោក Li Qiang បានចុះត្រួតពិនិត្យការងារនៅមជ្ឈមណ្ឌលប្រតិបត្តិការច្នៃប្រឌិត រោងផលិតនៃសហគ្រាសសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ មន្ទីរពិសោធន៍ជាដើម នៅក្នុងតំបន់សាកល្បងបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់របស់ទីក្រុងប៉េកាំង ដើម្បីឈ្វេងយល់បន្ថែមអំពីការសាងសង់សមាគមនវានុវត្តន៍បញ្ញាសិប្បនិម្មិតក្នុងស្រុកនិងការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាទំនើបពាក់ព័ន្ធ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស